តើលុយជាអ្វី?
តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ? សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1,000 ដុល្លារ! អ្នកអាចទាញយកកម្មវិធីនៅទីនេះ សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ Smart 0969009292 Cellcard 077712053 Metfone 0882169742 តើនឹងមានអ្វីកើតឡើង ប្រសិនបើគ្មានរូបិយប័ណ្ណក្នុងជីវិតរបស់យើងទេ? កាលគ្រាមួយ មានបុរសម្នាក់មានប៊ិចនិងផ្លែម្នាស់មួយចំនួន តែគាត់ចង់បានផ្លែប៉ោមមួយទៅវិញ។ ដោយសារតែគាត់មិនមានលុយ គាត់ត្រូវស្វែងរកមនុស្សដែលអាចផ្លាស់ប្តូរប៊ិចរបស់គាត់ ទៅនឹងផ្លែប៉ោមនោះ។
ប្រសិនបើបុរសនោះជាអ្នក តើអ្នកនឹងធ្វើដូចម្តេច?
តើអ្នកនឹងចូលទៅផ្សារ ដើម្បីផ្លាស់ប្តូរប៊ិចដើម្បីយកផ្លែប៉ោមមួយ ជាមួយអ្នកលក់ ឬ?
ឬក៏ អ្នកបង្កើតវីដេអូរាំកំប្លែងនៅលើគេហទំព័រyoutubeសម្រាប់ជាជំនួយ?
វិធីមួយណាក៏ដោយ យើងត្រូវការពេលវេលាដើម្បីស្វែងរកមនុស្សដែលត្រូវការមុខទំនិញរបស់យើង។
ដូច្នេះត្រលប់មកវិញ ចុះប្រសិនបើអ្នកមានលុយ?
លុយ ផ្តល់ភាពងាយស្រួល ព្រោះវាអាចដើរតួជា “មធ្យោបាយនៃការផ្លាស់ប្តូរ”។
បុរសម្នាក់នោះអាចទិញផ្លែប៉ោមមួយបានយ៉ាងងាយ ប្រសិនជាគាត់បានផ្លាស់ប្តូរប៊ិចរបស់គាត់ទៅជាលុយ ដែលអ្នករាល់គ្នាបានប្រើសម្រាប់អាជីវកម្មផ្សេងៗ។
លុយ ក៏មានប្រយោជន៍ផងដែរដើម្បីវាស់តម្លៃនៃទំនិញ ព្រោះថាវាមិនមែនប្រាកដថា ប៊ិច ១០ ស្មើផ្លែប៉ោម១ ឬ ប៊ិច ៥ ស្មើផ្លែប៉ោម១ នោះទេ។ ដូច្នេះ វាមានភាពងាយស្រួលជាង បើយើងប្រើរូបិយប័ណ្ណដើម្បីកំណត់ថ្លៃប៊ិច និងថ្លៃរបស់ផ្លែប៉ោម។ នៅពេលនោះ តម្លៃទំនិញនឹងមានលំនឹង ហើយមនុស្សគ្រប់រូបនឹងអាចប្រកបអាជីវកម្មដោយស្មើភាពគ្នា។
នៅក្នុងអាជីវកម្មបែបនេះ មិនត្រឹមតែប៊ិចនិងផ្លែម្នាស់ទេដែលត្រូវបានគេយកមកផ្លាស់ប្តូរ ក្នុងនោះក៏មានត្រី សត្វចិញ្ចឹម បន្លែ និងរបស់ផ្សេងៗជាច្រើនផងដែរ។
ចុះប្រសិនបើមានអាហារខ្លះឆាប់ខូច ឬទំនិញខ្លះឆាប់បែកបាក់?
អ្នកអាចរក្សាតម្លៃរបស់អាហារនិងទំនិញទាំងនោះបាន ប្រសិនបើអ្នកបានផ្លាស់ប្តូរវាទៅជារូបិយប័ណ្ណ។
ឧទាហរណ៍ៈ បុរសម្នាក់មានម្នាស់ចំនួន 1000។ គាត់មិនអាចបរិភោគផ្លែម្នាស់នោះទាំងអស់បានទេ។ បើទុកយូរ ជាការពិតណាស់ម្នាស់នឹងទៅជាស្អុយរលួយ ហើយគាត់នឹងត្រូវខាតបង់ទាំងស្រុង។
ជាសង្ខេប លុយអាចត្រូវបានប្រើជា (1) មធ្យមបាយនៃការផ្លាស់ប្តូរ, (2) ឯកតារង្វាស់, និង (3) រក្សាតម្លៃមុខទំនិញ។ Pages: 1 2