យើងដឹងហើយថា ប្រព័ន្ធផ្សព្វផ្សាយសង្គម បានដើរតួយ៉ាងសំខាន់អាចនិយាយបានថា វាក្លាយទៅជាផ្នែកមួយនៃជីវិតរបស់មនុស្សសព្វថ្ងៃនេះទៅហើយ។ វាមានសក្តានុពលយ៉ាងខ្លាំងដល់ការរស់នៅរបស់មនុស្ស ពីព្រោះពួកគេបានយកប្រព័ន្ធផ្សព្វផ្សាយនេះទៅប្រើតាមមធ្យោបាយផ្សេងៗគ្នា។ ជាឧទាហរណ៍ អ្នកខ្លះទុកវាជាកម្សាន្ត អ្នកខ្លះប្រើជាមធ្យោបាយអាជីវកម្ម និងខ្លះទៀតប្រើសម្រាប់ចែករំលែកពត៌មានទៅកាន់គ្នាទៅវិញទៅមក។ ដោយសារតែប្រព័ន្ធសង្គមនេះវាមានឥទ្ធិពលទៅនឹងជីវិតប្រចាំថ្ងៃរបស់មនុស្ស ទើបវាបានក្លាយទៅជាប្រធានបទដែលយកមកធ្វើជាចំណេះដឹង។មុននឹងឈានចូលដល់ការនិយាយអំពីប្រព័ន្ធបណ្តាញសង្គម ជាដំបូងយើងគួរស្វែងយល់អំពីអត្ថន័យនៃពាក្យ”ប្រព័ន្ធផ្សព្វផ្សាយសង្គម ឬភាសាអង់គ្លេសហៅថា social media” ជាមុនសិន។ តើប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជាអ្វី? ហើយតើញឹកញយដល់កម្រិតណាដែលយើងបានលឺនិងឃើញសារទាំងនោះ?
”ប្រព័ន្ធផ្សព្វផ្សាយ (Media)” គឺជាច្រកឬវិធីផ្សេងៗនៃពត៌មាន កម្មវិធីកម្សាន្ត ការធ្វើទីផ្សារ ឬមាតិកាផ្សេងៗទៀតត្រូវបានចែកចាយ ហើយប្រភេទនៃប្រព័ន្ធផ្សព្វផ្សាយមានច្រើន។ ប្រភេទដែលចាស់ជាងគេ គឺប្រព័ន្ធផ្សព្វផ្សាយដែលបោះពុម្ពដូចជាទស្សនាវដ្តី កាសែត និងផ្ទាំងបដាជាដើម។ នាសម័យថ្មីដែលអបជាមួយតិណូឡូជីទំនើប ប្រព័ន្ធផ្សព្វផ្សាយក៏មានការផ្លាស់ប្តូរតាមនោះដែរ។ ទម្រង់ធម្មតានៃ”ប្រព័ន្ធផ្សព្វផ្សាយ” បានផ្លាស់ប្តូរពីវិទ្យុនិងទូរទស្សន៍មកលើអ៊ីនធឺណិត។ សព្វថ្ងៃមនុស្សរាប់លាននាក់ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជាហ្វេសប៊ុកដើម្បីចែកចាយគំនិតនិងសារផ្សេង។
ដូច្នេះតើអ្វីគឺជាប្រព័ន្ធផ្សព្វផ្សាយសង្គម ឬ Social Media?
ប្រព័ន្ធផ្សព្វផ្សាយសង្គម ឬ Social Media គឺជាវ៉េបសាយឬកម្មវិធីដែលអនុញ្ញាតឲ្យបងប្អូនបង្កើតនិងចែករំលែកសារជាមួយនឹងអ្នកដទៃ។ មាតិកានៃសាររបស់បងប្អូនអាចមានទម្រង់ជារូបភាព អក្សរ ឬជាវីដេអូ ។ ហើយតើយើងលឺឬឃើញការផ្សព្វផ្សាយនៅទីណា? តោះក្រឡេកមើលឧទាហរណ៍មួយជាមួយគ្នា!
មកគាត់បើកទូរទស្សន៍ដើម្បីស្តាប់ពត៌មាន ខណៈពេលកំពុងរៀបចំខ្លួន។ នៅពេលគាត់បើកបរមកធ្វើការ គាត់ស្តាប់វិទ្យុដែលពិភាក្សាអំពីកីឡានិងកម្មវិធីកម្សាន្ត។ វិចិត្រឃើញផ្ទាំងបដាអំពីឡានស៊េរីថ្មីនិងហាងសម្លៀកបំពាក់នៅតាមផ្លូវពេលធ្វើដំណើរមកកន្លែងការងារ។ ពេលវិចិត្រដល់កាវិយាល័យ គាត់បើកអ៊ីម៉េល ហើយក៏ឃើញអ៊ីម៉ែលអំពីការផ្សាយលក់ផ្សេងៗ។ ហើយមុនពេលចាប់ផ្តើមការងារ គាត់ឆែកមើលហ្វេសប៊ុកនិងអ៊ីនស្តាក្រាមបន្តិច។ តាមសកម្មភាពប្រចាំថ្ងៃរបស់វិចិត្របានបង្ហាញយើងថា ក្នុងរយៈពេលខ្លីសោះ មនុស្សអាចឃើញនិងលឺសារជាច្រើនដែលចេញពីប្រព័ន្ធផ្សាយផ្សេងៗគ្នា។
ចុះចំណែកសកម្មភាពប្រចាំថ្ងៃរបស់អ្នកវិញ? សាកគិតទៅមើល។ តើអ្នកលឺឬឃើញសារញឹកញយកម្រិតណា? ហើយតាមប្រព័ន្ធផ្សាយណាខ្លះ?
ការផ្សព្វផ្សាយមាននៅគ្រប់ទីកន្លែង។ យើងលឺឬឃើញសារទាំងនោះពីប្រភពច្រើននិងផ្សេងៗគ្នា ដូចជាទូរទស្សន៍ ផ្ទាំងបដា អ៊ីនធឺណិត ។ល។ ប្រព័ន្ធផ្សាយមាននៅជុំវិញខ្លួនយើង ដូច្នេះវាសំខាន់ដែលយើងត្រូវតែរៀនអំពីរបៀបយល់ដឹងនិងវិភាគសារជាច្រើនទាំងនោះ ដែលជាមូលហេតុនាំយើងមកកាន់ប្រធានបទបន្តដែលបិយាយអំពីអក្ខរកម្មគ្រឿងផ្សាយពត៌មាន (Media Literacy)។
ជាការពិតណាស់ ប្រព័ន្ធផ្សព្វផ្សាយសង្គម គឺមានតួនាទីយ៉ាងសំខាន់ក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្សលោក ពីព្រោះមនុស្សគ្រប់រូបតែងតែត្រូវការការចែករំលែកព័ត៌មានពីគ្នាទៅវិញទៅមកប្រៀបដូចជាអាហារដែលយើងបរិភោគរាល់ថ្ងៃយ៉ាងដូច្នោះដែរ។ ប៉ុន្តែវាក៏មានឥទ្ធិពលអាក្រក់ដូចគ្នាប្រសិនបើការប្រើប្រាស់វាមិនបានត្រឹមត្រូវ៕
តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742