បង្កាន់ដៃ(Receipt) ជាលិខិតដែលបានបញ្ជាក់ពីការលក់ទំនិញរបស់អ្នកលក់ អោយទៅអ្នកទិញដែលជាភស្តុតាងបញ្ជាក់ពីប្រតិបត្តិការទិញលក់ដែលបានទូទាត់រួចរាល់។ ឧទាហរណ៍នៅពេលអ្នកទិញទំនិញផ្សេងៗដូចជានៅផ្សារទំនើប ហាងកាហ្វេ ហាងអាហារ…នៅពេលអ្នកទទួលបានបង្កាន់មានន័យថាអ្នកបានទូទាត់ប្រាក់រូចរាល់។ ក្នុងបង្កាន់ដៃក៏បានរៀបរាប់នូវពត៌មានជាច្រើនដូចជាអ្នកលក់ ឈ្មោះអតិថិជន តំលៃការបង់ពន្ធ ការបញ្ចុះតម្លៃ កាលបរិច្ឆេទនៃការទូទាត់ លេខបង្កាន់ដៃអ្នកចុះហត្ថលេខារបស់អ្នកលក់និងចំនួនទឹកប្រាក់សរុបដែលត្រូវបង់ ហើយប្រាក់ទទួល ប្រាក់អាប់ជាដើម។
សរុបសេចក្តីមកលក្ខណៈខុសគ្នារវាងវិក័យបត្រនិងបង្កាន់ដៃខុសគ្នាត្រង់ពេលអ្នកទិញទទួលបានវិក័យបត្រមានន័យថាទំនិញមិនទាន់មានការទូទាត់ទេពោលគឺទិញជំពាក់។ ឯបង្កាន់ដៃវិញ អ្នកទិញអោយលុយទៅអ្នកលក់ភ្លាមៗតែម្ដងពោលគឺយកទំនិញភ្លាមអោយប្រាក់ភ្លាមដែរ។
ចំណុចខុសគ្នារវាងវិក័យបត្រនិងបង្កាន់ដៃ
Pages: 1 2