- ធានារ៉ាប់រងតំណើរកំសាន្ដ
ធានារ៉ាប់រងតំណើរកំសាន្ដរ៉ាប់រងសុខភាពចំពោះបុគ្គលនៅក្នុងរយះពេលឬក៏ទីកន្លែងណាមួយ។ អាស្រ័យទៅលើកំរិតនៃការរ៉ាប់រងនៃកន្លែងដែលអ្នកបានទៅ វាអាចរាប់បញ្ចូលទៅរបស់ដូចជា លុយកក់និងថ្លៃ រំសាយសំបុត្រយន្ដហោះ បាត់បង់ប្រាក់ផ្ទាល់ខ្លួន និងចំណាយទៅលើឱសថជាដើម។ ធានារ៉ាប់រងតំណើរកំសាន្ដ ជាទូទៅធានារ៉ាប់រងនេះ ការពារអ្នកឲ្យមានការប្រុងប្រយ័ត្ននៅក្នុងកំឡុងពេល ធ្វើតំណើរកំសាន្ដនិង តែប៉ុននោះ។
- ធានារ៉ាប់រងទៅលើទ្រព្យសម្បត្តិ
ធានារ៉ាប់រងប្រភេទនេះរ៉ាប់រងចំពោះ ទ្រព្យសម្បត្តិរបស់បុគ្គលដែលត្រូវបានខ្ទិចខ្ទី ដោយសារឆេះ ទឹកលិច ចោរគាស់ ។ល។ ជាទូទៅម្ចាស់អាគារតែងតែទិញវា មុនពេលដែលគេរើមកនៅ។ នៅកម្ពុជា ម្ចាស់អាគារទិញនូវធានារ៉ាប់រងប្រភេទនេះដើម្បីការពារទ្រព្យសម្បត្តិរបស់គេ។
- ធានារ៉ាប់រងឡាន
ធានារ៉ាប់រងឡាន គឺមានការពេញនិយមបំផុតនៅប្រទេសកម្ពុជា។ ដូចជាពួកយើងបានឃើញហើយថាគ្រោះថ្នាក់ចរាចរណ៏នៅប្រទេសកម្ពុជាកើតឡើងជារាងរាល់ថ្ងៃ ឡានជារបស់ដែលថ្លៃ។ ប្រសិនបើឡានរបស់អ្នកត្រូវបានគេលួច ឬមួយក៏ខ្ទិចខ្ទី នៅក្នុងគ្រោះថ្នាក់ចរាចរណ៏ វាអាចជាថ្លៃនៅក្នុងការជួសជុល ។ ធានារ៉ាប់រងឡាន នឹងរ៉ាប់រងនឹងជំនួសនូវឡានថ្មីជូនអ្នកវិញនៅពេលដែលមានគ្រោះថ្នាក់ចរាចរណ៏។