តើធ្វើយ៉ាងម៉េចទៅនៅពេលដែលអ្នកមានប្រាក់ចំណូលតិច?ហើយសន្សំប្រាក់របៀបម៉េច?

  • រក្សាថវិការរបស់អ្នកឲ្យបានរឹងមាំ

ដើម្បីសន្សំប្រាក់ឲ្យបានច្រើនអ្នកត្រូវតែគ្រប់គ្រងប្រាក់របស់អ្នកឲ្យបានត្រឹមត្រូវទោះបីជាអ្នកមានប្រាក់ចំណូលតិចក្ដី។​ អ្នកអាចជ្រើសរើសប្រភេទណាដែលអ្នកគិតថាល្អនិងរក្សាទុកនូវទម្លាប់រក្សាលំនឹងនៃការចំណាយរបស់អ្នក។ អ្នកត្រូវតែមានការលះបង់ច្រើនបន្តិចមែន ប៉ុន្តែវាមិនមែនបានន័យថាអ្នកមិនអាចធ្វើបានទេ។

  • ឈប់គិតច្រើនជ្រុលទៅ

ការលៃលកថវិការគឺជាផែនការចំណាយសម្រាប់ប្រាក់របស់អ្នកប៉ុណ្ណោះ។ ឧទាហរណ៏ថាអ្នកទៅផ្សាររាល់ដងត្រូវចំណាយប្រាក់អស់ ៨០០០០រៀល ក្នុងមួយអាទិត្យសម្រាប់តែទិញម្ហូប។ នេះគឺជាការលៃលកការចំណាយរបស់អ្នក។ គន្លឹះដែលទទួលបានការជោគជ័យនៃការលៃលកការចំណាយប្រាក់របស់អ្នកគឺអ្នកត្រូវគិតឲ្យច្បាស់ពីអ្វីដែលអ្នកនិងត្រូវចំណាយហើយហេតុអ្វីបានជាអ្នកត្រូវចំណាយលើរបស់ទាំងនោះ។
ជាចុងក្រោយ អ្នកមិនត្រូវឲ្យប្រាក់ចំណូលរបស់អ្នកបង្វែរអ្នកចេញពីការលៃលកការចំណាយរបស់អ្នកទេ។ អ្នកគួតែចាប់ផ្ដើមតាមដានហើយសូមចងចាំថា​នៅពេលដែលអ្នកមានភាពប្រាកដនៅក្នុងខ្លួននោះមិនមានអ្វីដែលអ្នកមិនអាចសម្រេចបានទេ។ ហើយអ្នកថែមទាំងឆ្លាតជាងមុនក្នុងការរៀបចំការចំណាយនិងសន្សំប្រាក់របស់អ្នកថែមទៀតផង។