ភាពខុសគ្នារវាងម៉ាក្រូសេដ្ឋកិច្ចនិងមីក្រូសេដ្ឋកិច្ច
អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់បានដឹងឮពីពាក្យគន្លឹះទាំងពីរនេះ ជាពិសេសចំពោះសិស្សានុសិស្សឬនិសិត្សដែលបានសិក្សាមុខជំនាញហិរញ្ញវត្ថុ សេដ្ឋកិច្ចឬមុខវិជ្ជាតម្រង់ទិសនៅថ្នាក់មូលដ្ឋាន។ យ៉ាងណាមិញក៏ប្រជាជនខ្មែរភាគច្រើននៅតែមានការភ័ន្ដច្រឡំអំពីភាពខុសគ្នានិងអត្ថន័យរបស់ពាក្យទាំងពីរនេះ។ ខាងក្រោមនេះគឺជានិយមនយ័៖
° មីក្រូសេដ្ឋកិច្ច (Microeconomics) : សិក្សាពីអត្តចរឹតរបស់សហគ្រាស គ្រួសារ ក្នុងការប្រើប្រាស់និងជ្រើសរើសធនធានកម្រ ការសិក្សានេះមានដូចជា : គោលនយោបាយកំណត់តម្លៃរបស់សហគ្រាស តម្រូវការនិងការផ្គត់ផ្គង់ ការសំរេចចិត្តរបស់គ្រួសារទៅលើអ្វីដែលត្រូវទិញ និង របៀបទីផ្សារបែងចែកធនធាន។
° ម៉ាក្រូសេដ្ឋកិច្ច (Macroeconomics) : សិក្សាពីដំណើរការ និង បញ្ហា សេដ្ឋកិច្ចទាំងមូល ដូចជា ការរីកលូតលាស់សេដ្ឋកិច្ចអតិផរណា ភាពគ្មានការងារធ្វើ និង បំរែបំរួល នៃសេដ្ឋកិច្ច ។
ចំណុចដែលទទួលការចាប់អារម្មណ៍នៅក្នុងសេដ្ឋកិច្ចមាន៖ ការបែងចែកធនធានកំរ ផលិតកម្ម ការចាត់ចែង ពាណិជ្ជកម្ម និងការប្រកួតប្រជែង។ មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចត្រូវបានយកទៅប្រើប្រាស់កាន់តែច្រើនឡើងដើម្បីដោះស្រាយបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងជម្រើសនៅក្រោមភាពកំរ ឬការកំណត់តម្លៃសេដ្ឋកិច្ចនៅកម្ពុជា។
តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742