ឧស្សាហកម្មនិងទីផ្សារ៖រៀបរាប់ពីកត្តាអ្វីខ្លះដែលប៉ះពាល់ដល់ឧស្សាហកម្មដែលអ្នកនឹងដំណើរការ។ កត្តាទាំងនោះជាឧបសគ្គចំពោះការដែលអ្នកចូលផ្គត់ផ្គង់អតិថិជន ការផលិតផលនិងសេវាកម្ម និងការប្រកួតប្រជែងពីដៃគូអាជីវកម្មដដូចអ្នកដែររឺទេ?តើទំហំទីផ្សារមានប៉ុន្មានដែលអនុញាតអោយអ្នកចូលក្នុងទីផ្សារបានឬទេ? អ្នកគួរធ្វើការសិក្សាអោយលំអិតពីទីផ្សារ ទំនោរនៃទីផ្សារនិងអតិថិជនក្នុងទីផ្សារនេះផងដែរ។
យុទ្ធសាស្ត្ររបស់អ្នក៖ តើអ្នកមានយុទ្ធសាស្ត្រអ្វីខ្លះដើម្បីអោយអាជីវកម្មអ្នកទទួលបានជោគជ័យ? នរណាខ្លះជាដៃគូប្រកួតប្រជែងរបស់អ្នក ហើយអ្នកមានយុទ្ធសាស្ត្រអ្វីទប់ទល់នឹងគេ? តើអ្នកត្រូវធ្វើដូចម្ដេចដើម្បីទទួលបានអតិថិជនអោយពួកគេទុកចិត្តនិងប្រើប្រាស់ទំនិញនិងសេវាកម្មរបស់អ្នក?អ្នកត្រូវកត់ត្រារាល់យុទ្ធសាស្ត្រដែលអ្នកគិតសម្រាប់អាជីវកម្មមួយនេះ។
ក្រុមការងារ៖អ្នកណាខ្លះចូលរួមក្នុងអាជីវកម្មនេះ ពួកគេមានតួនាទីនិងមុខងារអ្វីខ្លះ ការទទួលខុសត្រូវ របស់បុគ្គលនិមួយៗ និងអាចរូមបញ្ចូលទាំងរចនាសម្ព័ន្ធគ្រប់គ្រងប្រសិនបើអាជីវកម្ម ជាប្រភេទក្រុមហ៊ុន ធំដុំ។
ផែនការទីផ្សារ៖វាជាចំណុចដែលអ្នកត្រូវព័ណ៌នាពីយុទ្ធសាស្ត្រទីផ្សារ ការកំណត់ថ្លៃសមាមាត្រនឹងថ្លៃដើម ហើយអាចចំណេញដែររឺទេ?តម្លៃប៉ុណ្ណឹងអតិថិជនទទួលយកបានដែររឺទេ?
ផែនការប្រតិបត្តិការ៖ពន្យល់ពីប្រតិបត្តិការប្រចាំថ្ងៃរបស់អាជីវកម្ម ពិពណ៌នាអំពីវដ្តប្រតិបត្តិការដែល ពិពណ៌នា អំពីអ្វីដែលស្ថាប័ននឹងធ្វើដើម្បីផ្តល់សេវារបស់ខ្លួនឬបង្កើតនិងលក់ផលិតផលរបស់ខ្លួន
របៀបដែលមុខជំនួញមានដំណើរការជាបន្តបន្ទាប់ក៏ដូចជាតម្រូវការដើមទុននិងចំណាយទាក់ទងទៅនឹងប្រតិបត្តិការអាជីវកម្ម ប្រភពទីកន្លែងដែលផ្ដល់ជំនាញនិងសម្ភារៈចាំបាច់ទាំងអស់ ការគ្រប់គ្រងបង្កាន់ដៃ សាច់ប្រាក់និងវដ្តនៃការទូទាត់ជាសាច់ប្រាក់នៃអាជីវកម្ម។