- ដើម្បីចេញឆ្ងាយពីបំណុល
វាពិតជាពិបាកណាស់នៅពេលដែលគេសិ្ថតក្នុងពេលដែលត្រូវការប្រាក់បន្ទាន់តែមិនមានប្រាក់គ្រប់គ្រាន់។ បន្ទាប់មកគាត់បានសម្រេចចិត្តទៅខ្ចីប្រាក់ពីធនាគារ ដូច្នេះគាត់គិតថាគាត់គួតែសន្សំប្រាក់ទុកសម្រាប់ពេលនោះ បន្ទាប់មកនៅពេលហេតុការណ៏អាក្រក់កើតឡើងនោះគាត់នឹងមានប្រាក់សម្រាប់ចំណាយនោះ។
- ដើម្បីមានជីវិតល្អ
ការទុកកញ្ចប់ម្ដុំ ទុកសម្រាប់ពេលដែលពួកគេត្រូវការ។ មនុស្សដែលមិនមានគម្រោងសម្រាប់ពេលអនាគតតែងតែដោះស្រាយបញ្ហាមួយទៅបញ្ហាមួយដោយមានវិបត្តិមិនចេះចប់។ ពួកគេប្រហែលជាត្រូវការចំណាយនឹងទ្រាំភាពលំបាកដើម្បីឲ្យជីវិតរបស់អ្នកមិនមានវិបត្តិនិងជីវិតរស់នៅដោយសុខស្រួលនៅថ្ងៃខាងមុខ។
ដូច្នេះការចាប់ផ្ដើមពីថ្ងៃនេះដោយសន្សឹមៗមិនថាតិចឬច្រើនក្ដី។ ត្រូវការពេលច្រើនបន្តិចមែន ប៉ុន្តែជាទម្លាប់មួយដែលមានតម្លៃ។ ទាំងនេះជាមូលហេតុដែលសំខាន់ក្នុងការដឹងអំពីភាសារនៃហិរញ្ញវត្ថុ នៅសាលារៀន។ ការស្រាវជ្រាវបានឲ្យដំបូន្មានថាឥរិយាបទរបស់មនុស្សម្នាក់ៗតែងតែរៀនសូត្រតាមរយៈទំនាក់ទំនងសង្គមនៅក្នុងគ្រួសារដែលជាមូលហេតុដែលសំខាន់សម្រាប់ឪពុកម្ដាយក្នុងការលើកទឹកចិត្តកូនៗរបស់ពួកគេឲ្យសន្សំប្រាក់ខណៈពេលដែលពួកគេនៅក្មេង។