ហេតុអ្វីអចលនទ្រព្យអាជីវកម្មសំខាន់សម្រាប់អាជីវកម្មរបស់អ្នក?

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
ហេតុអ្វីអចលនទ្រព្យអាជីវកម្មសំខាន់សម្រាប់អាជីវកម្មរបស់អ្នក?
អាជីវកម្ម ឬ ក្រុមហ៊ុនណាក៏ដូច ក្រុមហ៊ុនណាដែរ យើងតែឃើញមាននៅតាមបណ្ដោយផ្លូវធំ ទោះបី ជួលអគារសម្រាប់ធ្វើជាការិយាល័យក៏ដោយ ក៏នៅតាមបណ្ដោយផ្លូវធំដែរ។ តើអ្នកមានឆ្ងល់ទេ ហេតុអ្វីបានជាម្ចាស់អាជីវកម្មទាំងនោះ មិនទៅរកអាគារ ឬ ដាក់ទីតាំងក្រុមនៅជាយក្រុង ដែលមិនមានមនុស្សអ៊ូអរទៅ ? ថ្ងៃនេះក្រុមហ៊ុនស្ពាន នឹង ចែករំលែកចំនេះដឹងចខ្លះដ៏លោកអ្នក។
១. អ្វីទៅជាអចលនទ្រព្យអាជីវកម្ម?
អចលនទ្រព្យអាជីវកម្ម គឹ ជា ផ្ទះ អគារ ឃ្លាំង រោងចក្រ ឬ ដី ដែលស្ថិននៅតំបន់ដែលមានចរាចរមមាញឹក មានមនុស្សអ៊ូអរច្រើន ឬស្ថិននៅតំបន់សេដ្ឋកិច្ចជាដើម ដែលអាចអោយអ្នកប្រកបអាជីវកម្មបាន។
២. ធ្វើអោយអាជីវកម្មរបស់មានគេស្គាល់ច្រើន
ការពិតណាស់ បើអាជិវកម្ម ហាងទំនិញ ផ្សេងៗតែងដាក់ទីតាំងស្របទៅតាមអតិថិជនរបស់អ្នក ថាអតិថិជនរបស់មាននៅកន្លែងណាខ្លះ និង ដឹងពីកន្លែងណាដែលមានអតិថិជនរបស់អ្នកស្គាល់ច្រើន ដូចជាអ្នកបើកហាងលក់សំលៀកបំពាក់មួយ អ្នកប្រាកដជាអ្នករកទីតាំងណាដែលមានមនុស្សច្រើន អ្នកមិនអាចបើកហាងលក់សំលៀកបំពាក់នៅផ្លូវស្ងាត់ មិនសូវមានអ្នកស្គាល់នៅទេ។ វាធ្វើអោយអតិថិជនរបស់អ្នកងាយនឹងរកទីតាំងរបស់អ្នកឃើញ បើអ្នកបើកអាជីវកម្មនៅផ្លូវ ឬ កន្លែងមានពេញនិយមសម្រាប់ការបើអាជីវកម្មនោះ។ បើកាលណាអាជីវកម្មរបស់អ្នក មាននៅកន្លែងដែលមានអ្នកដំណើរផ្លូវកាត់ច្រើន វាធ្វើអោយអតិថិជនរបស់អ្នកដឹង និង ស្គាល់ទីតាំងអាជីវកម្មរបស់បានច្រើន។
៣. លក់ដាច់
បើកាលណាអាជីវកម្មរបស់មានអ្នកស្គាល់ច្រើន អ្នកនឹងលក់ដាច់បានច្រើនទៅតាមនឹងដូចគ្នាដែរ។ ពីអតិថិជនម្នាក់ទៅអតិថិជនម្នាក់តែងមានមិត្ត ឬ សាច់ញាតិ កាលណាពួកគេបានប្រើប្រាស់សេវាកម្ម ឬ ទិញ ទំនិញរបស់អ្នកហើយ ពួកអាចនឹងណែនាំ ក្រុមហ៊ុន របស់អ្នក បើពួកគេមានមិត្ត ឬ សាច់ញាតិមានតម្រូវការ ទិញផលិតផលរបស់អ្នកនោះ ព្រោះពួកគេងាយស្គាល់បើ អតិថិជនរបស់ណែនាំប្រាប់ ពួកគេអាចមករកបានដោយខ្លួនឯង ដោយមិនចាំបាច់អោយផែនទីមើលនោះទេ។
ទីតាំងអាជីវកម្ម គឺជាផ្នែកសំខាន់មួយសម្រាប់ម្ចាស់អាជីវកម្ម គ្រប់រូបត្រូវតែគិតដល់ ហើយនឹងស្វែងរកទីតាំងដែលសាកសម និង ប្រភេទអាជីវកម្មដូចគ្នា៕