គុណវិបត្តនៃការចរាចប្រាក់ដុល្លារក្នុងប្រទេសកម្ពុជា
រូបិយប័ណ្ណជាតិនៃប្រទេសជាតិមួយ ជាទូទៅ គឺជារូបិយប័ណ្ណដែលប្រើច្រើនបំផុតសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុនៅក្នុងប្រទេសនោះ។
ហើយការចរាចររូបិយប័ណ្ណ បរទេស ឬ ដុល្លារច្រើនពេល អាចធ្វើអោយបាត់បងតម្លៃនៃប្រាក់រៀលដែលជារូបិយប័ណ្ណតំណាងជាតិខ្មែរ យើងនេះ។
ហើយការប្រែប្រួលតម្លៃប្រាក់លើទីផ្សារ ក៏អាចជះឥទ្ធិពលដល់តម្លៃទំនិញក្នុងស្រុកបានដែរ។
ប្រសិនបើអ្នកវិនិយោគទុនទិញ ឬ នាំចូលទំនិញ ជាប្រាក់ដុល្លារឡើង អាចធ្វើអោយប្រាក់រៀលដែលជារូបិប័ណ្ណក្នុងស្រុកធ្លាក់ចុះ និង ធ្វើអោយមានការប៉ះពាលយ៉ាងខ្លាំង ដែលអាចឈានដល់មានវិបត្តិអតិផរណាកើតឡើងទៀតផង។
ឧទាហរណ៍ អ្នកចង់ទិញទូរសព្ទ IphoneX មានតម្លៃ ១០០០ ដុល្លារ ក្នុងទីផ្សារកម្ពុជា។ ក្នុងករណីនេះ បើអ្នកទិញ អ្នកត្រូវប្ដូរប្រាក់ពីប្រាក់រៀលទៅប្រាក់ដុល្លារ តែពេលនោះ តម្លៃប្រាក់ដុល្លារឡើងខ្ពស់ ១ ដុល្លារ ស្មើរ ៤១០០ រៀល។ អ្នកសាកស្រមៃមើល បើតម្លៃទូរស័ព្ទនោះដាក់លក់ ៤លានរៀន អ្នកត្រូវចំណាយតែ ៤លានប៉ុណ្ណោះ។ តែបើអ្នកប្ដូរពីប្រាក់រៀល មកដុល្លារ អ្នកនឹងចំណាយ ៤ លាន ១ សែន រៀល។
ដូច្នេះ ដើម្បីចូលរួមលើកស្ទួយ ប្រាក់រៀលខ្មែរ ដែលតំណាងអោយប្រទេសសាសន៍កម្ពុជា យើងគួរតែ ប្រើប្រាស់រូបិយប័ណ្ណ រៀល អោយបានច្រើន។ ក្រុមហ៊ុនស្ពាន ដែលជាក្រុមហ៊ុនដំបូងគេ ដែលជួយអោយលោកអ្នកប្រៀបធៀបអំពីអត្រាកាប្រាក់ធនាគា និង គ្រឹះស្ថានមីក្រូទូទាំងប្រទេសកម្ពុជា សូមគាំទ្រអោយរាល់ទំនិញ និង សេវាកម្មផ្សេងៗដាក់តម្លៃគិតជារៀល៕