ហេតុអ្វីបានជាចិត្តសាស្រ្តសំខាន់សម្រាប់អាជីវកម្មរបស់អ្នក?

ហេតុអ្វីបានជាចិត្តសាស្រ្តសំខាន់សម្រាប់អាជីវកម្មរបស់អ្នក?
ជារឿងសំខាន់ណាស់សម្រាប់ម្ចាស់អាជីវកម្ម ក្នុងការស្វែងយល់ពី ទឹកចិត្តរបស់អតិថិជនរបស់អ្នក ដឹងពីតម្រូវការចាំបាច់របស់មនុស្សគ្រប់រូប ក្នុងកាលៈទេសៈណាមួយដែលសាកសមនោះ។ ជាទូទៅមនុស្សតែងតែទិញនូវរបស់ដែលចង់បានជាង របស់ដែលមានតម្រូវការពិតប្រាកដ ព្រោះពួកគេត្រូវបានគេទាក់ទាញដោយអារម្មណ៍ច្រើនជាង ដូច្នេះចំនេះដឹងខាងចិត្តសាស្ត្រពិតជាមានសារៈសំខាន់ណាស់សម្រាប់ម្ចាស់អាជីវកម្ម។ មើលចំណុចខាងក្រោមនេះ ជាហេតុផលដែលអ្នកយកទុកដាក់សម្រាប់ជំនាញនេះ។
១. ដឹងពីតម្រូវការអតិថិជន
មិនមានមនុស្សច្រើនទេ ដែលមានជំនាញក្នុងការដឹងពីតម្រូវការរបស់អតិថិជនរបស់អ្នកនោះ ព្រោះម្ចាស់អាជីវកម្មមួយចំនួន មិនបានស្វែងយល់អោយបានស៊ីជម្រៅពី ចិត្តអតិថិជនរបស់ពួកគេទេ ពួកគេគិតតែព្យាយាមខំ បញ្ចុះបញ្ចូលអោយអតិថិជនរបស់គេទិញផលិតផលរបស់គេប៉ុណ្ណោះ។
ការដែលអ្នកមានចំណេះខាងដឹងខាងចិត្តសាស្ត្រ ធ្វើអោយអ្នកអាចកំណត់អំពីផលិតផលរបស់អ្នក ត្រូវជាមួយអតិថិជនវ័យណាជាងគេ។
២. ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម
មនុស្សតែងតែត្រូវបានគេ ធ្វើការបញ្ចុះបញ្ចូលការដោយការផ្សាយផ្សេងៗ ប៉ុន្តែការផ្សព្វផ្សាយនោះមិនមានរូបភាពដូចគ្នានោះទេ ទៀតសោតដូចការធ្វើវីឌីអូពាណិជ្ជកម្មដូចគ្នា ក្រុមហ៊ុនធំមួយចំនួន ខិតខំចំណាយប្រាក់សម្រាប់ការធ្វើវីឌីអូ ជាច្រើនសម្រាប់ការដាក់ផ្សាយពាណិជ្ជកម្មលើកញ្ចក់ទូរស្សន៍ជាដើម ទោះបីគេមានឃ្លីប រួចហើយក៏ដោយ ក៏ពួកគេព្យាយាមធ្វើវីឌីអូបន្ថែមទៀត សួរថាហេតុអ្វីទៅ ? គឺ ព្រោះឃ្លីបពាណិជ្ជកម្មនីមួយមានគោលដៅខុសគ្នា ដូចជា គេធ្វើស្ពតសម្រាប់យុវវ័យ ដូច្នេះគេធ្វើបែបយុវវ័យ និង បើសម្រាប់ផ្សព្វសម្រាប់អ្នករៀបអាពាហ៍ពិពាហ៍ នោះពួកគេប្រើវីឌីអូផ្សេងដូចជា មានរង្វាន់ឈ្នះបានទៅក្រៀបទឹកឃ្មុំនៅក្រៅប្រទេសជាដើម។ ដូច្នេះ រាល់ការធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម អ្នកត្រូវដឹងជាមុនសិនថា អតិថិជនដែលអ្នកចង់អោយទទួលឥទ្ធិពលនៃពាណិជ្ជកម្មរបស់អ្នកជាង នោះអ្នកត្រូវការតុបតែង និងការទាក់ទាញចំណាប់អារម្មណ៍ស្របទៅអ្នកនឹងទទួលដូចគ្នា។