ហេតុអ្វីបានជាអ្នកត្រូវធ្វើការប្រៀបធៀបអំពីអត្រាការប្រាក់ និង ស្វែងយល់ពី តម្រូវការឯកសាររបស់ធនាគារ ឬ មីក្រូហិរញ្ញវត្ថុ មុននឹងអ្នកសម្រេចចិត្តដាក់ស្នើកម្ចីនោះ?

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
ហេតុអ្វីបានជាអ្នកត្រូវធ្វើការប្រៀបធៀបអំពីអត្រាការប្រាក់ និង ស្វែងយល់ពី តម្រូវការឯកសាររបស់ធនាគា ឬ មីក្រូហិរញ្ញវត្ថុ មុននឹងអ្នកសម្រេចចិត្តដាក់ស្នើរកម្ចីនោះ?
តើលោកអ្នក នឹងចំណេញប្រាក់ច្រើនប៉ុណ្ណា បើលោកអ្នកធ្វើការខ្ចីប្រាក់ពី ធនាគារ ឬ មីក្រូហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ទាប?
វិស័យហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា មានការរីនចំរើនយ៉ាងខ្លាំង។ ជាក់ស្ដែង ធនាគារ ឬ មីក្រូហិរញ្ញវត្ថុ រីកដូចផ្សឹត ដែលឈានដល់មានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងអំពី អត្រាការប្រាក់ ឬ ក៏ដូចជាធ្វើការប្រម៉ូលសិន ពីលក្ខខណ្ឌ និង ឯកសារងាយស្រួលជាដើម។
១. ចំណេញអត្រាការប្រាក់
បើលោកអ្នកធ្វើការស្នើកម្ចីប្រាក់ពីធនាគារ (ក) ចំនួនទឹកប្រាក់ ១០,០០០ ដុល្លារ ហើយធនាគារ (ក) បានផ្ដល់អត្រាការប្រាក់ដល់អ្នក ១.៥% ក្នុងមួយខែ។ ដោយឡែក ធនាគារផ្សេងទៀត មានអត្រាការប្រាក់ ១.៤% ឬ ១.៤៥% ក្នុងមួយខែ។ តែមានធនាគារ (ខ) ផ្ដល់អត្រាការប្រាក់ ១.១% សម្រាប់ចំនួនកម្ចីដូចគ្នានឹង ធនាគារ (ក) បានផ្ដល់អោយអ្នក។ លោកអ្នកសាកស្រមៃមើល បើលោកអ្នកធ្វើការស្នើរកម្ចីជាមួយធនាគារ (ខ) តើលោកអ្នកចំនេញប្រាក់មួយខែបានប៉ុន្មាន? ពិតណាស់លោកអ្នក នឹងចំណេញបានមួយខែ ៤០ ដុល្លារ ហើយបើលោកអ្នកយកប្រាក់ដែលចំណេញនោះ មកវិនិយោគ ឬ យកមកបញ្ចូលលើទុនអាជីវកម្មរបស់អ្នក លោកអ្នកនឹងចំណេញទ្វេដងមិនខាន។
២. ចំណេញពេលវេលា
សម្រាប់លក្ខខណ្ឌ នឹង ឯកសារតម្រូវ របស់ធនាគារ ឬ មីក្រូហរិញ្ញវត្ថុ នៅកម្ពុជាពិតជាមិនដូចគ្នានោះទេ។ ហេតុនេះហើយ លោកអ្នកត្រូវស្វែងរកធនាគារណាដែលមានលក្ខខណ្ឌ ឯកសារងាយស្រួល មិនស្មុគ្រស្មាញ ស្របទៅតាមលក្ខខណ្ឌរបស់លោកអ្នក ជៀសវាងអោយលោកអ្នកខាតពេល ដាក់សំណើរកម្ចី ទាំងដែលមិនទាន់យល់ច្បាស់ពីលក្ខខណ្ឌរបស់ស្ថាប័ននោះនៅឡើយ ហើយមិនទទួលបានការអនុម័តទៀតផង។