៣. ដឹងពីថ្លៃសេវារដ្ឋបាល
បន្ទាប់ពីក្រសួងសេដ្ឋកិច្ច និង ហរិញ្ញវត្ថុ ប្រកាសកំណត់ពីអត្រាការប្រាក់របស់ធនាគារ និង មីក្រូទាំងអស់ មិនអោយយកអត្រាការប្រាក់លើសពី ១.៥% ក្នុងមួយខែ ឬ ១៨% ក្នុងមួយឆ្នាំនោះ ខាងធនាគារ និង មីក្រូហរិញ្ញវត្ថុចាប់ផ្ដើមយកថ្លៃរដ្ឋបាលថ្លៃជាងមុន។ សេវារដ្ឋបាលនេះ គឺជាថ្លៃសេវារៀបចំឯកសារ និង ការគ្រប់គ្រងឯកសារផ្សេងៗ។
ដូច្នេះ មុននឹងលោកអ្នកដាក់សំណើរកម្ចី ប្រាកដណាស់ត្រូវសួរអោយបានច្បាស់លាស់ពីសេវារដ្ឋបាល និង សេវាផ្សេងៗទៀត ដែលធនាគារ និង មីក្រូ ចំនេញពីអ្នកក្នុងរូបភាពផ្សេងៗ។
ដូច្នេះដើម្បីដឹងពីលក្ខខណ្ឌទាំងបីខាងលើ លោកអ្នកត្រូវខល ឬ ចូល វេបសាយ ធនាគារ ឬ មីក្រូហិរញ្ញវត្ថុទាំងអស់ក្នុងប្រទេសកម្ពុជា។ ហើយលោកអ្នកត្រូវចំណាយពេលយូរប៉ុន្មានទម្រាប់លោកអ្នកដឹងថា ធនាគារ ឬ មីក្រូហិរញ្ញវត្ថុណា មានលក្ខខណ្ឌស្របទៅតាមលក្ខខណ្ឌរបស់លោកអ្នកនោះ?
ហេតុអ្វីបានជាអ្នកត្រូវធ្វើការប្រៀបធៀបអំពីអត្រាការប្រាក់ និង ស្វែងយល់ពី តម្រូវការឯកសាររបស់ធនាគារ ឬ មីក្រូហិរញ្ញវត្ថុ មុននឹងអ្នកសម្រេចចិត្តដាក់ស្នើកម្ចីនោះ?
Pages: 1 2