តើពេលណាដែលគួរបន្ថែមដើមទុនលើអាជីវកម្មរបស់អ្នក?

តើនរណាជាដៃគូរល្អបំផុតពេលដែលអ្នកចង់ពង្រីកដើមទុន?

ពិតណាស់ មានតែធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជាដៃគូររបស់លោកអ្នក។ ធនាគារ ឬ គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ ផ្ដល់ប្រាក់កម្ចីក្នុងគោលបំណងអោយ​អ្នកខ្ចី មានដើមទុន សម្រាប់ធ្វើអ្វីដែលបានផលចំនេញត្រឡប់មកវិញតាមរយៈកម្ចីពី ធនាគា ។ អ្នកខ្ចីបានប្រាក់ចំនេញ ពីការធ្វើអាជីវកម្មដោយប្រើប្រាក់កម្ចិពីធនាគារ រីឯធនាគារ​ទទួលបានការប្រាក់តាមរយៈការផ្ដល់ប្រាក់កម្ចី ដូច្នេះ​​
ធនាគាឬ គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ គឺជាដៃគូជាមួយរបស់លោកអ្នក។
តែ ការរកដើមទុនបន្ថែម ពិតជាពិបាកណាស់សម្រាប់ម្ចាស់អាជីវកម្មថ្មីថ្មោង ដែលទើបនឹងបង្កើតដំបូង។ ទោះបីខាងធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រមផ្ដល់ប្រាក់កម្ចីក៏ដោយ ក៏ខាងធនាគា ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សិក្សាពីចក្ខុវិស័យនៃអាជីវកម្មរបស់អ្នក ហើយពិតជាកម្រខ្លាំងណាស់ដែលពួកគេអនុម័ត ផ្ដល់ប្រាក់កម្ចីដល់អ្នក ទោះអ្នកមានទ្រព្យបញ្ចាំដែលមានតម្លៃខ្លាំងប៉ុណ្ណាក៏ដោយចុះ។
ធនាគា ឬ គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ ចូលចិត្តផ្ដល់ប្រាក់កម្ចីដល់អ្នកកំពុងតែមានអាជីវកម្មក្នុងដៃ ស្រាប់ ហើយត្រូវការដើមទុនស​ម្រាប់ពង្រីកបន្ថែមទៀត ដើម្បីបង្កើនប្រាក់ចំណេញអោយបានច្រើន?