តើធ្វើយ៉ាងម៉េចទៅសម្រាប់អ្នកដែលមានចង់បង្កើតអាជីវកម្ម តែមិនមានដើមទុនគ្រប់គ្រាន់នោះ?
ការធ្វើអាជីវកម្ម មិនមែនចាប់ផ្ដើមភ្លាម ចំណេញភ្លែមនោះទេ ។ ភាគច្រើនអ្នកធ្វើអាជីវកម្ម គិតតែចំណុចចំណេញ ដែលមិនបានសិក្សាអោយគ្រប់ជ្រុងជ្រោយ ពេលដែលខាត តើត្រូវមានយុទ្ធសាស្រ្តអ្វីដើម្បីទប់ទល់ និង ដោះស្រាយអោយទាន់ពេលវេលាពេលមានការខាតបង់នោះ?
ការពិតណាស់ ដំណោះស្រាយសម្រាប់ទប់ទល់ ទម្រាំ អាជីវកម្មចាប់ផ្ដើមមានដំណើរការនិង មានអអតិថិជនស្គាល់ច្រើននោះ យ៉ាងតិចណាស់ ៣ ទៅ ១ ឆ្នាំ។ ក្នុងចន្លោះពេលនេះ បើអ្នកមិនមានធនធានសម្រាប់ទប់ទល់ទេ នោះអ្នកមុខជាក្ស័យធន។ ហេតុនេះ មុនអ្នកបើកជាជីវកម្មអ្វីមួយ អ្នកត្រូវសិក្សារ ពីការចំណាយ ក្នុងពេលដែលអាជីវកម្មអ្នកមិនទាន់ទទួលបានប្រាក់ចំនេញ។ ដូច្នេះ មុនធនាគាផ្ដល់ប្រាក់កម្ចីដល់ សម្រាប់បើកអាជីវកម្មថ្មី អ្នកគួរមានដើមទុនសម្រាប់ទប់ទល់ ក្នុងរយៈខាតយ៉ាងតិច ៣ខែ។
ម៉្យាងវិញទៀត បើអាជីវកម្មរបស់អ្នកចាប់ផ្ដើម ទទួលបានប្រាក់ចំណេញ ធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នឹងមកទាក់ទង អ្នកដោយខ្លួនឯង ហើយចង់អោយអ្នកខ្ចីប្រាក់ជាមួយស្ថាប័នរបស់ពួកគេ។ ហេតុអ្វីក៏ងាយខ្លាំងម្ល៉េះ? ព្រោះស្ថាប័នផ្ដល់ប្រាក់កម្ចីមើលឃើញថា អាជីវកម្មរបស់អ្នកនឹងរីកចំរើនថែមទៀត បន្ទាប់ពីអ្នកបន្ថែមដើមទុនទៅលើអាជីវកម្មរបស់អ្នក។