គំនិតថ្មីៗសម្រាប់បង្កើតមុខជំនួញ (ភាគទី១)

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ 
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
គំនិតថ្មីៗសម្រាប់បង្កើតមុខជំនួញ (ភាគទី១)
អ្នកចង់រកស៊ីមែនទេ តែមិនដឹងធ្វើអ្វី មិនដឹងបើកមុខរបរអ្វី ខាងក្រោមនេះជាអត្ថបទភាគទី១ ដែលមានគំនិតសម្រាប់ជំនួញទាំង៩ ជូនដល់អ្នកអានខ្មែរទាំងអស់ដើម្បីជាប្រយោជន៍៖
១ អ្នកជួសជុលកង់
មុខរបរនេះអ្នកប្រាកដជាឃើញមានតាមផ្លូវជាហូរហែរ ជាប់រដឹក។ អ្នកប្រាកដជាគិតថាវាមិនជោគជយ័នោះទេ យ៉ាងណាមិញបើអ្នកមានចំណេះពិតប្រាកដ រកទីតាំងមួយឲ្យត្រឹមត្រូវ និងទទួលយកបុគ្គលិកដែលមានជំនាញច្បាស់លាស់នោះអ្នកប្រាកដជាអាចរកចំនូលបាន។ ដូចពាក្យចាស់ពោកថា ចេះ១០មិនស្មើរប្រសព្វមួយ។
២ សេវាកម្មបោសសម្អាត
មិនពិបាកឲ្យតែមានសម្ភារៈ បុគ្គលិក ព្រមទាំងសេវាកម្មល្អ ដែលមានគុណភាពនិងតម្លៃសមរម្យនោះមុខរបរនេះអាចដំណើរការបានយ៉ាងរលូន និងបន្ដបង្កើនទំនុកចិត្តពីអតិថិជន។
៣ ជួសជុលកុំព្យូទរ័
ហាងកុំព្យូទរ័នៅខ្មែរនៅមានកំណត់នៅឡើយ បើអ្នកមានជំនាញច្បាស់លាស់និងហ៊ានបង្កើតហាងសម្រាប់ផ្ដល់សេវាខ្នាតធំ នោះឱកាសជោគជ័យក៏ច្រើនដែរ។
៤ ទីប្រឹក្សា
បើអ្នកមានបទពិសោធន៍និងជំនាញក្នុងវិស័យណាមួយច្បាស់ អ្នកអាចវិវត្តខ្លួនទៅជាអ្នកប្រឹក្សាយោបល់ទៅកាន់អតិថិជនដែលមានតម្រូវការ។ ប្រឹក្សាយោបល់ និងផ្ដល់គំនិតថ្មីៗដល់ពួកគេ។
៥ បកប្រែ ឬសរសេរអត្ថបទ
មិនខុសពីមុខរបរដ៏ទៃ មុខរបរនេះគឺត្រូវផ្ដល់សេវាកម្មដល់អតិថិជន។ បើអ្នកពូកែនិងចេះច្រើនភាសា នោះអ្នកអាចធ្វើជាអ្នកបកប្រែអត្ថបទ ឬ ទទួលសរសេរលិខិតស្នាមនានាតាមតម្រូវការអតិថិជន។
៦ ជាងអគ្គិសនី ឬជាងភ្លើង
អ្នកអាចចាប់យកអាជីពជា អ្នកតភ្លើង តម្លើងអគ្គិសនី ឬឧបករណ៍អគ្គិសនីខ្នាតធំ តាមសណ្ឋារគារ ផ្សារទំនើប ឬ តម្លើងម៉ាស៊ីនត្រជាក់ជាដើម។
៧ ពិធីការ
បច្ចុប្បន្ននេះ ក្រុមហ៊ុនពិធីការសម្រាប់រៀបចំពិធីធំៗនានានៅកម្ពុជាហាក់បីជាមានកំណត់។ សន្និសិទ្ធប្រជុំ មង្គលការ តាំងពិពណ៌ឬព្រឹត្តិការណ៌នានា សុទ្ធសឹងតែត្រូវការពិធីការរៀបចំមួយកំប្លេ។
៨ អ្នកគក់ចេផ្ទះ
មុខរបរនេះក៏មិនអន់ដែរ បើអ្នកមានបណ្ដាញស្គាល់គេច្រើន ហើយមានបទពិសោធន៏ក្នុងការទិញ លក់ផ្ទះនោះ ការងារនេះសាកសមបំផុតហើយថែមទាំងរកបានទៀតផង។
៩ អ្នកជំនាញក្នុងការនាំចេញ នាំចូល
សហគ្រិនខ្លះមានការលំបាកក្នុងការស្វែងរកប្រភពនាំចេញ នាំចូលមុខទំនិញរបស់ពួកគេ។ អាស្រ័យហេតុនេះ អ្នកអាចផ្ដល់សេវាកម្មក្នុងការបង្រៀន និងបង្ហាញពីប្រភពទំនិញទាំងនោះ។