គំនិតថ្មីៗសម្រាប់បង្កើតមុខជំនួញ (ភាគទី2)

គំនិតថ្មីៗសម្រាប់បង្កើតមុខជំនួញ (ភាគទី2)
អ្នកចង់រកស៊ីមែនទេ តែមិនដឹងធ្វើអ្វី មិនដឹងបើកមុខរបរអ្វី ខាងក្រោមនេះជាអត្ថបទភាគទី១ ដែលមានគំនិតសម្រាប់ជំនួញទាំង៩ តពីភាគមុនជូនដល់អ្នកអានខ្មែរទាំងអស់ដើម្បីជាប្រយោជន៍៖
១០ អ្នកដេគរ័ខាងក្នុង
ជំនាញនេះពិបាកណាស់ តែបើអ្នកបញ្ចប់ការសិក្សាពីថ្នាក់ជំនាញនេះប្រហែលជាត្រូវប៉ាន់ ពីព្រោះឥឡូវនេះទីផ្សារការងារមានខ្ពស់។ តម្រូវការអ្នកដេគរ័ផ្ទះ ហាង ខុនដូ និងអាគារនានា មានការរីកចម្រើនខ្លាំង។ ប្រាក់ក៏រកបានច្រើនដែរ។
១១ គ្រូបង្វឹកផ្ទាល់ខ្លួន
ប្រជាជនកម្ពុជាបច្ចុប្បន្នចាប់ផ្ដើមខ្វល់ខ្វាយពីសុខភាពរាងកាយរបស់ពួកគេ ហើយមួយចំនួនបានចាប់អារម្មណ៌ក្នុងការហាត់ប្រាណយករាងស្អាត។ ដូចនេះបើអ្នកមានសាច់ដុំកង់ៗ និងមានបទពិសោធន៌ក្នុងការហាត់ប្រាណដែលត្រូវតាមក្រិតក្រម នោះអ្នកអាចលក់សេវានេះទៅកាន់តម្រូវការសិស្ស។
១២ អ្នករៀបចំមង្គលការ
ក្នុងនោះមានសេវាកម្មផ្សេងៗ ដូចជា សម្អាងការ តុបតែងរោង ម្ហូបអាហារ ក្រុមសម្របសម្រួល តន្ត្រី និងឈុតកូនក្រមុំជាដើម។ មុខរបរនេះចំណាយពេល និងចំណាយទុនគួរសម តែរកមកវិញបានច្រើន។
១៣ FREELANCE GRAPHIC DESIGNER
បើអ្នកមិនមានពេលគ្រប់គ្រាន់សម្រាប់ក្លាយជាបុគ្គលិកពេញម៉ោងទេ អ្នកអាចធ្វើជា
FREELANCE GRAPHIC DESIGNER បានបើអ្នកមានជំនាញ និងទេពកោសល្យ។
១៤ ជាងកាត់សក់
សម័យនេះជាងកាត់សក់ មិនចាំបាច់ទាល់តែអង្គុយចាំនៅហាងទេ អ្នកអាចក្លាយជាជាងកាត់សក់ចល័តសម្រាប់បុរសនិងនារីតាមតម្រូវការ ដោយគ្រាន់តែខលមួយរីង។
១៥ សេវាកម្មរើផ្ទះ
មុខរបរនេះក៏មិនទាន់ទូលំទូលាយដែរនៅខ្មែរ នេះជាឱកាសល្អសម្រាប់អ្នក។ សេវាកម្មនេះជួយសម្រាលបន្ទុកអតិថិជន ដោយជួយដឹកជញ្ជូននិងរើឥវ៉ាន់ពួកគេ ពេលប្ដូរទីលំនៅ។
១៦ បង្ហាត់តន្ត្រី
បើអ្នកជាតន្រ្តីករម្នាក់ នោះអ្នកអាចបើកថ្នាក់បង្រៀនតាមផ្ទះដល់ក្មេងៗ ឬអតិថិជនណាដែលមានបំណងចង់ចេះលេងឧបករណ៌តតន្រ្តី។
១៧ ជាងថតរូប
វិស័យនេះហាក់រីកសុះសាយនៅកម្ពុជា មានក្រុមហ៊ុនឯកជនជាច្រើនផ្ដល់សេវាកម្មថតរូបតាមមង្គលការ ខួបកំណើត ឬពិធីផ្សេងៗ។
១៨ ចុងភៅតាមផ្ទះ
បើអ្នកចេះធ្វើម្ហូបឆ្ងាញ់ អ្នកអាចបង្កើតជាមុខរបរផ្ដល់សេវាកម្មធ្វើម្ហូបតាមផ្ទះ និងគិតតម្លៃជាខែ តាមតម្រូវការអតិថិជន អាចជាអាហារពេលព្រឹក ថ្ងៃឬល្ងាចជាដើម។
តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742