គន្លឹះរៀបចំហិរញ្ញវត្ថុទាំង ៣ចំណុច សម្រាប់សហគ្រិនក្មេងខ្ចីទាំងឡាយ

គន្លឹះរៀបចំហិរញ្ញវត្ថុទាំង ៣ចំណុច សម្រាប់សហគ្រិនក្មេងខ្ចីទាំងឡាយ
សម្រាប់សហគ្រិនវ័យក្មេងទាំងឡាយនៅកម្ពុជា វាប្រាកដជាមានការលំបាកក្នុងរៀបចំទុកដាក់ ចាយវាយ និងសន្សំដើម្បីធ្វើឲ្យហិរញ្ញវត្ថុដែលមាននៅក្នុងដៃមានប្រសិទ្ធភាពនិងស្ថេរភាពសម្រាប់មុខជំនួញរបស់អ្នក។ ខាងក្រោមនេះជាដំបូន្មានខ្លះៗដែលអ្នកពុំគួរមើលរំលង៖
១ ពិនិត្យមើលឥណទានរបស់អ្នក
ប្រជាជនខ្មែរភាគច្រើនមិនសូវចាប់អារម្មណ៌ពីពិន្ទុឥណទានរបស់ពួកគេឡើយ។ អាស្រ័យហេតុនេះ ប្រសិនបើអ្នកស្ថិតនៅក្នុងជំពូកក្រុមនេះ អ្នកចាំបាច់ត្រូវស្ទុះស្ទា ខ្វាត់ខ្វែងស្នើសុំរបាយការណ៍ឥណទានពីធនាគារដោយឥតគិតថ្លៃ។ ព្រោះថានៅពេលដែលអ្នកដឹងអំពីពិន្ទុនិងស្ថានភាពរបស់អ្នកហើយវាបង្កភាពងាយស្រួលសម្រាប់អ្នកក្នុងការសន្សំពិន្ទុបន្ថែមដើម្បីជាប្រយោជន៍ដល់មុខជំនួញរបស់អ្នក និងការគ្រប់គ្រងហិរញ្ញវត្ថុ។
 
២ សន្សំសំចៃតាមដែលអាចទៅរួច
វាប្រហែលជាពិបាកបន្ដិចនៅពេលដំបូងក្នុងការកាត់បន្ថយការចាយវាយរបស់អ្នកប្រចាំថ្ងៃ ដើម្បីសន្សំលុយខ្លះក្នុងការវិនិយោគជំនួញរបស់អ្នក។ អ្នកមិនចាំបាច់កាត់បន្ថយចំណាយទាំងស្រុងនោះទេ សន្សំក្បាលកាក់ក៏អាចជួយសម្រួលអ្នកខ្លះដែរ។ ឧទាហរណ៍៖ បើអ្នកចូលចិត្តញុាំកាហ្វេប្រ៊េនមួយកែវ ៥ដុល្លារ នោះអ្នកគប្បីកាត់បន្ថយមកញុាំកាហ្វេឆុងខ្លួនឯងនៅផ្ទះវិញ។
 
៣ ស្វែងរកអ្នកផ្ដល់ដំបូន្មានផ្ទាល់ខ្លួន
សម្រាប់ចំណុចនេះប្រហែលជាមិនសូវនិយមក្នុងស្រទាប់ប្រជាជនខ្មែរនោះទេ ប៉ុន្ដែការដែលមានមនុស្សម្នាក់ដែលមានបទពិសោធន៍ក្នុងការផ្ដល់ដំបូន្មានដល់អ្នកជាការល្អសម្រាប់សហគ្រិនថ្មីថ្មោង។ អ្នកទាំងនោះអាចជួយឲ្យអ្នករីកចម្រើន និងផ្ដល់មេរៀនជីវិតនានាដល់អ្នក សម្រាប់ការធ្វើជំនួញ។
តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/
Smart 0969009292
Cellcard 077712053
Metfone 0882169742