សញ្ញាទាំង១០ដែលប្រាក់ថាអ្នកមានស្ថេរភាពហិរញ្ញវត្ថុ (តពីភាគមុន)

សញ្ញាទាំង១០ដែលប្រាក់ថាអ្នកមានស្ថេរភាពហិរញ្ញវត្ថុ (តពីភាគមុន)
នៅកម្ពុជា វ័យពី ១៨ ទៅ ៣០ សុទ្ធតែជាវ័យដែលមានផលិតកម្មខ្ពស់ក្នុងការសម្រេចគោលដៅជីវិត។ យ៉ាងណាមិញមិនប្រាកដថាអ្នកទាំងនោះសុទ្ធតែជោគជ័យនិងមានស្ថេរភាពហិរញ្ញវត្ថុហើយនោះទេ។ ខាងក្រោមនឹងបង្ហាញថាអ្នកមានភាពនឹងនរហើយឬនៅ៖
៦ អ្នកអាចបង់ផ្ដាច់កម្ចីធនាគារ ឬថ្លៃបង់រំលោះ
បើអ្នកធ្លាប់ខ្ចីប្រាក់ធនាគារមកទិញឡាន ឬទិញផ្ទះបង់រំលោះក្នុងរយៈពេលវែងនោះ អ្នកនឹងលែងបារម្ភរឿងហ្នឹងទៀតហើយ។ អ្នកមានប្រាក់គ្រប់គ្រាន់ក្នុងការបង់ផ្ដាច់តែម្ដងដោយគ្មានការស្ទាក់ស្ទើរ។
៧ អ្នកគ្មានអារម្មណ៌ថារសាប់រសល់រឿងលុយពេលចូលរួមកម្មវិធីធំៗ
អ្នកលែងខ្វល់រឿងអត់មានលុយចងដៃការ ឬពិធីខួបកំណើត ឬក៏បារម្ភរឿងគ្មានប្រាក់គ្រប់គ្រាន់សម្រាប់ចូលរួមកម្មវិធីធំៗ និងចូលហាងល្អប្រណិតជាមួយមិត្តភក្តិទៀតឡើយ។
៨ អ្នកមានប្រាក់សម្រាប់ទិញអ្វីដែលខ្លួនចង់បាន
ចំណុចនេះបង្ហាញពីស្ថេរភាពសេដ្ឋកិច្ចរបស់អ្នកច្បាស់ណាស់ កាលណាបើអ្នកមានលុយទិញអ្វីដែលខ្លួនស្រឡាញ់ចង់បានពេលណាក៏បាន ដោយមិនបាច់ហត់រឿងសន្សំ ពេលនោះហើយអ្នកមានភាពនឹងនរ។
៩ អ្នកមិនកំណាញ់ប្រាក់សម្រាប់ចូលមូលនិធិ រៃអង្គាសនានា
អ្នកចាប់ផ្ដើមលែងកំណាញ់ និងមានចិត្តសប្បុរសចំពោះការរៃអង្គាសមនុស្សធម៌ ហើយអ្នកចូលចិត្តចែករំលែកធនធានរបស់ខ្លួនទៅកាន់មនុស្សដែលកំពុងត្រូវការ។ អ្នកបរិច្ចាគប្រាក់ទាំងចិត្តទូលាយ និងសប្បាយចិត្តចំពោះអ្វីដែលបានកំពុងធ្វើ។
១០ ទ្រព្យសម្បត្តិរបស់អ្នកកើនឡើងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ
ទ្រព្យសម្បត្តិសុទ្ធរបស់អ្នកមានការកើនឡើងជារៀងរាល់ឆ្នាំហើយមានបរិមាណច្រើន។ ការកើនឡើងទាំងនោះគឺរាប់បញ្ចូលគ្នានៃប្រាក់ចំណេញពីការវិនិយោគរបស់អ្នកទៀងទាត់និងស្ថិតស្ថេរ។
តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ 
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742