- តើមានរបស់អ្វីខ្លះទៅដែលអ្នកអាចយកទៅបញ្ចាំបាន?
អ្នកអាចបញ្ចាំទ្រព្យសកម្មអ្វីក៏បាន ដូចជា គ្រឿងអលង្កា ឡាន ម៉ូតូ ប្លង់ដី ទូរស័ព្ទ ឬមួយក៏កាតអត្តសញ្ញាណ្ណប័ណ្ណក៏បានដែរ និងមានច្រើនទៀត។ ហាងបញ្ចាំជួយឲ្យប្រជាជនណាដែលត្រូវការប្រាក់សុទ្ធភ្លាមៗ ដែលធនាគារមិនអាចផ្ដល់ជូនបាន។
- តើម្ចាស់ហាងបញ្ចាំបង់ឲ្យអ្នកដោយយ៉ាងដូចម្ដេចទៅ? ហើយមានរយៈពេលប៉ុន្មានទៅ?
ដោយផ្អែកទៅលើច្បាប់ របស់បញ្ចាំអាចលក់បាន នៅពេលដែលអ្នកដាក់របស់បញ្ចាំមិនបានមកយកវិញ រយៈពេល៩០ថ្ងៃ នៅ ថ្ងៃ ម៉ោងនិងកន្លែងដែលអ្នកបានទៅបញ្ចាំ។
ម្ចាស់ហាងបញ្ចាំ ផ្ដល់ជាសាច់ប្រាក់ដោយមិនមានផ្ដល់ជាប្រាក់ឥណទាននោះទេ។ អ្វីដែលល្អនោះគឺវាមិនអាចឲ្យមានកំណើនកម្ចីឬមួយក៏ក្ស័យធននោះឡើយ។ ប៉ុន្តែអ្វីដែលអាក្រក់វិញគឺ អ្នកត្រូវតែទៅរំលោះរបស់ដែលអ្នកបានបញ្ចាំឲ្យបានទាន់ពេលវេលា បើមិនដូចច្នោះទេ របស់ទាំងនេះនឹងក្លាយទៅជាកម្មសិទ្ធរបស់ម្ចាស់ហាងបញ្ចាំហើយ។
Pages: 1 2