៣ ចំណុចដែលគួរដឹងមុនទៅរកហាងបញ្ចាំ

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ 
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ 
Smart 0969009292
Cellcard 077712053
Metfone 0882169742
ប្រសិនបើអ្នកត្រូវការអ្វីដែលលឿនហើយគ្មានកន្លែងណាដែលត្រូវលក់បាន កុំបារម្ភនៅមានហាងបញ្ចាំរងចាំអ្នក។ សេវាបញ្ចាំផ្ដល់នូវជម្រើសដ៏ងាយស្រួលនិងទំនុកចិត្តដល់អតិថិជនសម្រាប់ការខ្ចីប្រាក់។ ថ្ងៃនេះស្ពាននឹងប្រាប់អ្នកនូវចម្ងល់មួយចំនួនដែលបងប្អូនយើងច្រើនមានចម្ងល់។

  • តើហាងបញ្ចាំស្របច្បាប់ដែរឬទេ?

ហាងបញ្ចាំគឺស្របច្បាប់នៅប្រទេសកម្ពុជាយើងហើយ ប៉ុន្តែលុះត្រាតែហាងបញ្ចាំទាំងនោះបានទទួលបានការឲ្យសិទ្ធពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ហាងបញ្ចាំដែលមានប័ណ្ណធ្វើតាមច្បាប់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ពួកគេគ្រប់គ្រងពីច្បាប់យ៉ាងត្រឹមត្រូវ (លុះត្រាតែរបស់ទាំងឡាយណាដែលមិនមែនបានដោយលួចគេ)។
ប៉ុន្តែនេះនៅតែជាបញ្ហា។ នៅមានហាងបញ្ចាំមួយចំនួនតូចទៀតដែល​បានបើកដោយមិនបានសុំសិទ្ធពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ប៉ុន្តែរដ្ឋាភិបាលកំពុងរកវិធានការបិទនិងដាក់ទោសចំពោះហាងទាំងឡាយណាដែលមិនបានសុំសិទ្ធត្រឹមត្រូវ។

  • តើមានរបស់អ្វីខ្លះទៅដែលអ្នកអាចយកទៅបញ្ចាំបាន?

អ្នកអាចបញ្ចាំទ្រព្យសកម្មអ្វីក៏បាន ដូចជា គ្រឿងអលង្កា ឡាន ម៉ូតូ ប្លង់ដី ទូរស័ព្ទ ឬមួយក៏កាតអត្តសញ្ញាណប័ណ្ណក៏បានដែរ និងមានច្រើនទៀត។ ហាងបញ្ចាំជួយឲ្យប្រជាជនណាដែលត្រូវការប្រាក់សុទ្ធភ្លាមៗ ដែលធនាគារមិនអាចផ្ដល់ជូនបាន។

  • តើអ្នកមានលទ្ធភាពក្នុងការរំលោះមកវិញនូវរបស់បញ្ចាំដែរឬទេ?

ជាការពិតណាស់ មនុស្សម្នាក់មានតម្រូវការហិរញ្ញវត្ថុផ្សេងៗគ្នា។ ស្របគ្នាដែរមុននឹងដាក់បញ្ចាំរបស់អ្វីមួយអ្នកត្រូវគិតឲបានវែងឆ្ងាយ ជាពិសេសពីលទ្ធភាពក្នុងការប្រាក់រំលោះមកវិញនូវវត្ថុបញ្ចាំដែរឬទេ? បើមើលទៅមិនស្រួលទេ គួរដកថយជាការល្អ។
ម្ចាស់ហាងបញ្ចាំ ផ្ដល់ជាសាច់ប្រាក់ដោយមិនមានផ្ដល់ជាប្រាក់ឥណទាននោះទេ។ អ្វីដែលល្អនោះគឺវាមិនអាចឲ្យមានកំណើនកម្ចីឬមួយក៏ក្ស័យធននោះឡើយ។ ប៉ុន្តែអ្វីដែលអាក្រក់វិញគឺ អ្នកត្រូវតែទៅរំលោះរបស់ដែលអ្នកបានបញ្ចាំឲ្យបានទាន់ពេលវេលា បើមិនដូចច្នោះទេ របស់ទាំងនេះនឹងក្លាយទៅជាកម្មសិទ្ធរបស់ម្ចាស់ហាងបញ្ចាំហើយ។