នៅពេលដែលដល់ពេលរៀបចំការចំណាយ អ្នកមានពីជម្រើសដែលអ្នកផ្ដោតទៅលើ។ ទីមួយគឺគម្រោង (ចំនួនប្រាក់ដែលអ្នកគិតថាប្រាក់ចំណូលដែលអ្នកបានមកនិងចំណាយដែលអ្នកគិតថានិងចាយ) ហើយទីពីរគឺតម្លៃជាក់ស្ដែង (ចំនួនដែលអ្នកបានចំណាយពិតប្រាកដ)។ ថ្ងៃនេះស្ពាននឹងនាំយករបៀបនៃការគ្រប់ប្រាក់នៅក្នុងគ្រួសាររបស់អ្នកឲ្យមានភាពជោគជ័យ៖
- ដាក់គោលដៅ
នៅពេលដែលអ្នករៀបចំការចំណាយឲ្យមានភាពប្រសើរ។ ឧទាហរណ៏ ប្រសិនបើគ្រួសារមួយមានគម្រោងចង់បានផ្ទះផ្ទាល់ ឬក៏ទិញផ្ទះថ្មី នោះពួកគេនឹងមានការកំណត់គោលដៅច្បាស់លាស់ក្នុងការចាយវាយនិងសន្សំប្រាក់។
- ចាប់ផ្ដើមធ្វើការលៃលកប្រាក់
ការលៃលក អាចជួយឲ្យអ្នកមានគម្រោងក្នុងការចំណាយប្រចាំខែក្នុងគ្រួសារ ឧទាហរណ៏ចាយក្រោយ$1,000 ក្នុងមួយខែ។ វាពិតជាអាចជួយអ្នកបានច្រើនខ្លាំងណាស់។ ប្រសិនបើចំណាយច្រើនជាងចំនូល នោះអ្នកត្រូវតែកាត់បន្ថយចំណាយណាដែលឥតប្រយោជន៏ដូចជា បាយល្ងាចនៅហាងរាល់ថ្ងៃជាដើម។
- រាយបញ្ជីការចំណាយ
រាយគ្រប់រាល់ការចំណាយប្រចាំខែរបស់អ្នកដូចជា បំណុល ការថែទាំសុខភាព ចំណីអាហារ ធានារ៉ាប់រង ថ្លៃទឹកភ្លើងទូរស័ព្ទ និងរបស់ប្រើប្រាស់នៅក្នុងផ្ទះ។ នៅពេលដែលអ្នកមានការរៀបចំការចំណាយរបស់អ្នក បានច្បាស់លាស់ នោះអ្នកនឹងមិនជួបប្រទះនឹងវិបត្តិហរញ្ញវត្ថុ។