តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
ហេតុផល៤ ចំណុចដែលអ្នកគួរតែធ្វើការអោយអ្នកដទៃមុននឹងអ្នកចាប់ផ្ដើមអាជីវកម្មរបស់អ្នក
ការបើកអាជីវកម្ម ឬ ក្រុមហ៊ុន សហគ្រាសមួយ អ្នកនឹងមានរឿងជាច្រើនដែលអ្នកគួរធ្វើ និងយល់បានច្បាស់អោយស៊ីជម្រៅជាមួយនឹងកិច្ចទាំងអស់នោះ។ តើអ្នកដឹងទេថា អាជីវកម្ម ក្រុមហ៊ុន សហគ្រាសរបស់អ្នកត្រូវមានអ្វីខ្លះ? អ្នកត្រូវរៀបចំរចនាសម្ព័ន្ធ បទបញ្ជាផ្ទៃក្នុងរបស់អាជីវកម្មរបស់អ្នកយ៉ាងដូចម្ដេច? សហគ្រាសរបស់អ្នកត្រូវមានបុគ្គលប៉ុន្មាននាក់ ផ្នែកអ្វីខ្លះ? ទាំងនេះ ជារឿងសំខាន់សម្រាប់អ្នកគួរតែរៀនសូត្រ ហើយតើរឿងទាំងនេះមានបង្រៀននៅណាដែរ? ថ្ងៃនេះក្រុមហ៊ុនស្ពាននឹងចែករំលែកហេតុផល ៤ចំណុចដូចខាងក្រោម៖
១. រៀនពីមូលដ្ឋានគ្រឹះនៃសហគ្រាស ឬក្រុមហ៊ុន
អ្នកប្រហែលជាមិនធ្លាប់បានដឹងពីមុនមកទេថា អ្នកនៅមានចំណុចខ្វះខាតអ្វីខ្លះក្នុងការបើកអាជីវកម្មអ្វីមួយនោះ។ មានចំណេះ ជំនាញជាច្រើន ដើម្បីធ្វើអោយក្រុមហ៊ុន សហគ្រាសរបស់អ្នកអាចដំណើរការទៅបាន ហើយអ្នកមានឱកាសបានរៀនសូត្រចំណេះដឹងទាំងនេះ ដោយគ្មានបង់ប្រាក់មួយកាក់មួយសេននោះទេ នៅពេលដែលអ្នកធ្វើការអោយក្រុមហ៊ុន និងសហគ្រាសណាមួយ។ អ្នកអាចស្វែងយល់ពីអារម្មណ៍របស់អ្នកពេលអ្នកធ្វើជាបុគ្គលិកអោយក្រុមហ៊ុនផ្សេងៗ និង ទំនាក់ទំនងរវាងថ្នាក់ដឹកនាំជាមួយបុគ្គលិកកក្នុងក្រុមហ៊ុន។
២. ភាពខ្លាំងនៃអ្នកដឹកនាំ
ជារឿងធម្មតាទេ ក្រុមហ៊ុន សហគ្រាស ឬ មិនថាប្រទេសជាតិនោះទេ មានការរីកចំរើន ខ្លាំងខ្លា អាស្រ័យលើបុគ្គលម្នាក់ ដែលជាអ្នកដឹកនាំ ចង្អុលបង្ហាញបុគ្គលទៅរកទិសដែលជោគជ័យទាំងងស់គ្នា។ មិនតែប៉ុណ្ណោះអ្នកដឹកនាំមិនត្រឹមចេះតែ ជំនាញដឹកនាំនោះទេ អ្នកដឹកនាំត្រូវមានចំនេះដឹងទូលំទូលាយ មានទាំងជំនាញរឹង និង ជំនាញទន់ មានភាពបត់បែន និង ឆ្លាតវៃក្នុងការដោះស្រាយបញ្ហាដែលនៅនឹងមុខទៀតផង។
ហេតុផល៤ ចំណុចដែលអ្នកគួរតែធ្វើការអោយអ្នកដទៃមុននឹងអ្នកចាប់ផ្ដើមអាជីវកម្មរបស់អ្នក
Pages: 1 2