៣. ស្គាល់មនុស្សច្រើន
ទោះក្នុងកិច្ចសង្គម អាជីវកម្ម ក្រុមហ៊ុន ឬ សហគ្រាសក៏ដោយ ត្រូវការទំនាក់ទំនងជាចាំបាច់។ ក្នុងពេលដែលអ្នកកំពុងបំរើការងារអោយក្រុមហ៊ុនផ្សេង វាជាឱកាសសម្រាប់អ្នកស្វែងរកទំនាក់ទំនងដៃគូអាជីវកម្ម និង អតិថិជនរបស់ដែរ។ មនុស្សដែលអ្នកបានជូប បានស្គាល់ ពូកគេអាចជាក្លាយជាដៃគូ សហការ ឬ ដៃគូប្រកួតប្រជែងជាមួយអ្នកក៏ថាបាន ឬ ពួកគេអាចជាអតិថិជនប្រចាំក្រុមហ៊ុន ឬ សហគ្រាសរបស់អ្នកក៏ថាបាន ដូច្នេះសូមរក្សាទំនាក់ទំនងជាមួយមនុស្សគ្រប់គ្នាដែលនៅជុំវិញអ្នក ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
៤. បានស្គាល់ខ្លួនឯង
កាលដែលអ្នកធ្វើការអោយអ្នកដទៃ ធ្វើអោយអ្នកបានអនុវត្តន៍វិជា្ជគុន របស់អ្នកដែលបានសិក្សារៀនសូត្រតាំងពីយូរណាស់ហើយនោះ។ មានមនុស្សជាច្រើន ដែលមិនទាន់ស្គាល់ខ្លួនឯងបានច្បាស់នោះទេ ព្រោះពួកគេមិនដឹងថា ចំណុចខ្លាំង ភាពពូកែ ឬ ចំណុចខ្សោយរបស់ពូកគេនៅត្រង់ណានោះទេ។ ដូច្នេះការដែលអ្នកធ្វើការអោយអ្នកដទៃ ធ្វើអោយមានឪកាសសង្កេត និង ស្គាល់ខ្លួនឯងបានកាន់ច្បាស់ និង ខិតខំសំលៀងចំណុចខ្លាំងរបស់អ្នកអោយកាន់តែពូកែ និង ខំរកចំណុចបន្ថែម មកកែលំអចំណុចខ្សោយរបស់អ្នកដូចគ្នា។
វាមិនទាន់យឺតពេលទេ បើអ្នកចាប់ផ្ដើមឥឡូវនេះ ក្ដីស្រមៃរបស់អ្នកមិនអាចក្លាយជាការពិតបានទេ បើអ្នកមិនចាប់ផ្ដើមធ្វើសកម្មភាពផងនោះ? ភាព តស៊ូ ក្លាហាន និង ភាពជឿជាក់ និងធ្វើអោយអ្នកបានទៅដល់គោលដៅជាក់ជាមិនខាន។
ហេតុផល៤ ចំណុចដែលអ្នកគួរតែធ្វើការអោយអ្នកដទៃមុននឹងអ្នកចាប់ផ្ដើមអាជីវកម្មរបស់អ្នក
Pages: 1 2