តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
រឿងទាំង៤យ៉ាងដែលអ្នកមិនគួរចំណាយលុយខ្ជះខ្ជាយទៅលើ
ពេលអ្នកមានលុយក្នុងដៃអ្នកតែងចង់ទិញនេះ ទិញនោះតាមចំណូលចិត្តហើយភ្លេចគិតថាទង្វើទាំងនេះពិតជាខ្ជះខ្ជាយនិងផ្ដល់ទម្លាប់អាក្រក់។ ខាងក្រោមនេះជារឿងតូចតាចទាំងប៉ុន្មានដែលអ្នកមើលរំលង៖
១ ទិញរបស់ម៉ាក ឬ ប្រ៊េន
អ្នកណាក៏សុទ្ធតែចង់ប្រើរបស់ល្អហើយថ្លៃដែរ ជាពិសេសរបស់ណាដែលឆ្នៃនិងផលិតដោយហាងល្បីៗ។ អ្នកខ្លះចំណាយស្ទើរតែពាក់កណ្ដាលប្រាក់ខែរបស់ខ្លួនលើអាវ ស្បែកជើង ឬកាបូបមួយដើម្បីភាពហឺរហារ។ កុំភ្លេចណារបស់ទាំងនោះគ្រាន់តែជាវត្ថុក្រៅខ្លួនតែប៉ុណ្ណោះ អ្នកមិនគួរណាចំណាយកម្លាំងញើសឈាមមួយខែពេញរបស់អ្នកលើរបស់ធម្មតាមួយដែលអ្នកអាចរកទិញបានតាមផ្សារទូទៅនោះទេ។
២ ទិញកាហ្វេតាមហាងផឹកជាប្រចាំ
អ្នកប្រហែលជាគិតថាកាហ្វេមួយកែវវាមិនប៉ុន្មាននោះទេ ប៉ុន្ដែបើអ្នកសាកយកតម្លៃរបស់វាដែលចំនាយក្នុងមួយថ្ងៃទៅគុណនឹងមួយខែសាកមើលប្រាកដជាឃើញលុយរាងក្រាស់ក្រែលដែរហើយ។ ដូច្នេះដើម្បីកាត់បន្ថយការចាយវាយ អ្នកគួរងាកមកពិចារណាធ្វើកាហ្វេញុាំនៅផ្ទះ ព្រោះវាចំណាយតិចហើយចង់ផឹកប៉ុន្មានក៏បាន។
៣ ការទុកដាក់គ្មានសណ្ដាប់ធ្នាប់នៅក្នុងផ្ទះ
បើសិនជាក្នុងផ្ទះអ្នកតែងទុកដាក់របស់ពាសវាលពាសកាល គ្មានទីតាំងត្រឹមត្រូវនោះអ្នកប្រាកដជាត្រូវចំនាយលុយខ្ជះខ្ជាយក្នុងការទិញរបស់ថ្មីយកមកដាក់ជំនួសរបស់ដែលបាត់។ ឧទាហរណ៌ កាសទូរសព្ទ ឆ្នាំងសាក គ្រឿងអលង្ការ សោរផ្ទះជាដើម។
៤ ចូលចិត្តយកខោអាវទៅហាងបោកគក់
បើក្នុងមួយសបា្ដហ៍អ្នកស្លៀកពាក់អស់១០កំប្លេ នោះអ្នកប្រាកដជាត្រួវចំនាយប្រាក់ឲហាងបោកគក់ចាត់ការខោអាវទាំងនោះហើយ។ ការចំនាយទៅលើរឿងទាំងនេះពិតជាមិនចាំបាច់សោះឡើយពីព្រោះអ្នកអាចឆ្លៀតពេលទំនេរមកបោកគក់ខោអាវខ្លួនឯងបាន ដោយចំនាយត្រឹមតែ៣០នាទីឬមួយម៉ោងជាការស្រេច មិនបាច់អស់លុយច្រើន។