- គ្រប់គ្រងនូវហិរញ្ញវត្ថុរបស់អ្នកនៅថ្ងៃអនាគត
ប្រសិនបើអ្នកមិនចេះគ្រប់គ្រងប្រាក់ផ្ទាល់ខ្លួនទេ នោះអ្នកដ៏ទៃនឹងមកជួយគ្រប់គ្រងឲ្យអ្នក។ ជាជាងពីការពឹងផ្អែកនូវយោបល់អ្នកដ៏ទៃ អ្នកអាចចំណាយពេលមួយចំនួនក្នុងការអានសៀវភៅអំពីការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន។ យល់អំពីរបៀបដែលប្រាក់ធ្វើអាចការជូនអ្នកហើយអ្នកត្រូវស្វែងដឹងថាតើការប្រើប្រាស់របៀបយ៉ាងម៉េចដែលមានប្រយោជន៏។
- រៀនពីរបៀបតំណើរការនៃពន្ធ
វាពិតជាសំខាន់ណាស់ក្នុងការយល់ដឹងពីរបៀបដែលពន្ធការងារនៅប្រទេសកម្ពុជាជាពិសេសមុនពេលដែលអ្នកទទួលបានប្រាក់បៀវត្សរ៍ដំបូង។ ដើម្បីដឹងបន្ថែមអំពីពន្ធនៅប្រទេសកម្ពុជា ពួកយើងបានសរសេរពីវាមុននេះ។ សូមចូលអាន។ https://spean-kh.com/2018/01/09/why-do-we-need-to-pay-taxes-what-happens-if-you-dont-pay-taxes-in-cambodia/
- រកវិធីដើម្បីបង្កើតប្រាក់ចំណូល
មិនមានប្រាក់កំណត់ចំពោះការរកប្រាក់បន្ថែមដែលអ្នកអាចរកបាននោះទេ។ ការជ្រើសរើសប្រាក់ចំណូលបន្ថែមអាចជាផែនការហិរញ្ញវត្ថុថ្មីមួយនៅឆ្នាំនេះ។ ការគ្រប់គ្រងលុយរបស់អ្នកនិងរកប្រាក់បានច្រើនគឺជាការរួមបញ្ចូលដែលមានឥទ្ធិពលនិងជារឿងដែលល្អបំផុតដែលអ្នកគួតែព្យាយាមធ្វើនៅឆ្នាំនេះ។
មនុស្សគ្រប់រូបគ្នាប្រាកដជាអាចធ្វើវាបាន។ អ្នកមិនចាំបាច់មានសញ្ញាបត្រជំនាញខាងគ្រប់គ្រងប្រាក់នោះទេ ប៉ុន្តែវាគឺវាអាស្រ័យទៅលើអ្វីដែលអ្នកបានចំណាយនិងវិធីដែលអ្នកប្រើវា។ អ្នកប្រហែលជាគិតថាវាមិនអាចទៅរួចទេ ប៉ុន្តែប្រសិនបើអ្នកធ្វើតាមគំនិតទាំង៥នេះនោះអ្នកប្រាកដជាជោគជ័យ។ ដូចច្នេះដំបូន្មានដ៏ល្អនោះគឺមិនត្រូវចាំលុះដល់តែពេលយឺតហើយនោះទេ ប៉ុន្តែអ្នកត្រូវតែចាប់ផ្ដើមធ្វើពីឥលូវនេះ។ ជាពិសេសសម្រាប់ក្មេងជំទង់ដែលឈានដល់អាយុទទួលខុសត្រូវនិងភាពឯករាជ្យខាងហិរញ្ញវត្ថុ។ អ្នកប្រហែលជាចង់រកប្រាក់ដោយខ្លួនឯងដូចច្នេះអ្នកអាចទិញអ្វីដែលអ្នកចង់បាននិងសន្សំទុកពេលចាស់ឡើង។