ការចំណាយខ្ជះខ្ជាយទាំង ៥ ដែលអ្នកគួរបញ្ឃប់ឥឡូវនេះ

ការចំណាយខ្ជះខ្ជាយទាំង ៥ ដែលអ្នកគួរបញ្ឃប់ឥឡូវនេះ
មនុស្សគ្រប់គ្នាចំណាយស្ទើរតែងរាល់ថ្ងៃនូវអ្វីដែល ដដែលៗដោយមិនបានគិតគ្រប់ជ្រុងជ្រោយពីអ្វីដែលអ្នកចំណាយនោះសាកសមដែលអ្នកត្រូវចំណាយដែរ ឬទេ? អ្នកអាចនឹងមានបញ្ហាហិរញ្ញវត្ថុ បើអ្នកចំណាយប្រាក់សម្រាប់អ្វីដែលមិនមែនជាតម្រូវការរបស់អ្នក។ នេះជាការចំណាយខ្ជះខ្ជាយរបស់អ្នកទាំង១០ ដែលអ្នកគួរជៀសវាង។
១. ចំណាយលើថ្លៃធ្វើដំណើរ
បើអ្នកចាកចេញពីផ្ទះរបស់អ្នកទៅកន្លែងធ្វើការ ឬដើរកំសាន្ត អ្នកប្រើប្រាស់យាន្តជំនះ ផ្ទាល់ខ្លួន ដូចជាឡាន ម៉ូតូជាដើម ឬអ្នកប្រើប្រាស់ Passapp អ្នកត្រូវចំណាយច្រើន។ ប៉ុន្តែបើអ្នកសាកល្បងជិះឡានក្រុង អ្នកមិនចំណាយលុយទេ បើអ្នកជាសិស្ស តែបើអ្នកមិនមែនសិស្ស អ្នកចំណាយត្រឹមតែ ១០០០ រៀលប៉ុណ្ណោះ។ ហើយម៉្យាងវិញទៀតកំឡុងពេលអ្នកកំពុងជិះឡានក្រុង អ្នកអាចគយគនទេសភាពនៃទីក្រុង និង បានសំរាកពីការនឿយហត់ក៏ថាបាន។
២. ទិញរបស់ Brand ដែលមានតម្លៃថ្លៃ
អ្នកត្រូវគិតម្ដងទៀតមុនពេលអ្នកសម្រេចចិត្តទិញរបស់ Brand ដែលមានតម្លៃថ្លៃ។ អ្នកអាចគ្រាន់តែចង់បញ្ចេញ ឬ សម្ញែងមិត្តភក្តិរបស់អ្នកថាអ្នកប្រើប្រាស់របស់សុទ្ធតែរបស់ Brand Brand ទាំងដែលអ្នកសឹងតែអ្នកដាច់លុយស្ទើរតែចុងខែទៅហើយនោះ។
៣. ថ្លៃសេវាធនាគារ
ប្រសិនបើអ្នកនៅតែចំនាយថ្លៃសេវារាល់ខែ ឬ រាល់ឆ្នាំទៅកាន់ធនាគារ ដែលមិនមានភាពងាយស្រួលសម្រាប់អ្នកដកប្រាក់ពី ទូ ATM ដូចជាអ្នកបើកគណនីសន្សំប្រាក់ជាមួយធនាគាណាមួយ ហើយអ្នកត្រូវបង់សេវាកម្មទៅកាន់ធនាគារៀងរាល់ខែ ឬ ឆ្នាំ ប៉ុន្តែធនាគារដែលអ្នកបើកគណនីនោះ ស្ទើរតែមិនមានទូ ATM នៅជិតផ្ទះ និង កន្លែងធ្វើការរបស់អ្នកជាដើម។