- បង្កើតផែនការចំណាយ
ក្រៅពីការបង្កើតផែនការសន្សំ ឥឡូវនេះអ្នកគួតែបង្កើតផែនការចំណាយរបស់អ្នកវិញម្ដង។ រៀបចំផែនការដែលអ្នកត្រូវចំណាយនិងផ្ដោតទៅលើគោលដៅហិរញ្ញវត្ថុនៅថ្ងៃខាងមុខរបស់អ្នក ដោយរាប់បញ្ចូលការចំណាយប្រចាំខែដែលអ្នកប៉ានស្មានអំពីការចំណាយណាដែលចាំបាច់ដូចជាគ្រឿងទេស សាំង ជាដើម និងការចំណាយលើវិស្សមកាល និងសំលៀកបពាក់ និងការចំណាយដែលមិនបានរំពឹងទុកដូចជាព្យាបាលជំងឺជាដើម។
- ទទួលខុសត្រូវចំពោះការចំណាយរបស់អ្នក
តាមដានរាល់ការចំណាយរបស់អ្នកឲ្យបានទៀងទាត់ដោយដឹងថាប្រាក់របស់អ្នកបានចាយទៅលើអ្វីខ្លះ ដូច្នេះអ្នកអាចរក្សាការចំណាយរបស់អ្នក។ អ្នកអាចធ្វើឲ្យខ្លួនអ្នកទៅជាមនុស្សដែលទទួលខុសត្រូវក្នុងការចំណាយរបស់អ្នកបានដោយធ្វើតាមចំណុចងាយៗមួយចំនួនដូចជា៖
- ប្រកាសជាសាធារណៈ ប្រាប់មនុស្សគ្រប់គ្នាដែលអ្នកស្គាល់ថាអ្នកនិងចំណាយប្រាកដោយមានរបៀបបំផុតដូចច្នេះហើយពួកគេនិងជួយរំលឹកអ្នកនូវពេលដែលអ្នកកំពុងចាយប្រាក់លើសពីអ្វីដែលអ្នកបានគ្រោងទុក ហើយប្រសិនបើអ្នកមិនធ្វើតាមនោះអ្នកនិងមើលទៅមិនសូវល្អហើយមិនគោរពតាមពាក្យសន្យារបស់ខ្លួន។
- បង្កើតទំលាប់ឲ្យក្លាយទៅជាអាទិភាពសំខាន់ជាងគេ នៅពេលដែលអ្នកផ្ដោតទៅលើអ្វីដែលអ្នកបានកំណត់ពីព្រោះអ្នកមិនអាចសង្ឃឹមបានទេថាគោលដៅរបស់អ្នកនិងអាចកើតឡើងបានដោយឯកឯងតាមធម្មជាតិបានទេ ប៉ុន្តែអ្នកត្រូវតែផ្ដល់អាទិភាពទៅលើវាទើបបាន។
- កំណត់គោលដៅនិងធ្វើតាមអ្វីដែលអ្នកបានដាក់ ឧទាហរណ៏ដូចជាអ្វីដែលអ្នកចង់ឲ្យគោលដៅទាំងនោះក្លាយទៅជាអ្វី អ្នកមិនចាំបាច់អន់ចិត្តទេប្រសិនបើមិនបានកើតឡើងដូចអ្វីដែលអ្នកបានគ្រោងទុក។
- ស្វែងរកទីប្រឹក្សាខាងគណនេយ្យ ពួកគេអាចជាក្រុមគ្រួសាររបស់អ្នកដែលមានការជោគជ័យក្នុងការគ្រប់គ្រងសាច់ប្រាក់របស់គេបានល្អ ពីព្រោះពួកគេអាចជួយឲ្យអ្នកក្នុងការបញ្ឈប់នូវទម្លាប់ដែលអ្នកតែងតែរកលេសឲ្យខ្លួនឯងដែលតែងតែនាំឲ្យមានភាពបរាជ័យ ហើយពួកគេក៏បង្ហាញផ្លូវអ្នកឲ្យមានការជោគជ័យដូចជាពួកគេបានដែរ។
ជាចុងក្រោយអ្នកត្រូវចាប់ផ្ដើមធ្វើដំណើរហិរញ្ញវត្ថុរបស់អ្នកនៅថ្ងៃនេះ អំពីរបៀបដែលអ្នកចាប់ផ្ដើមអនុវត្តវិធីខាងលើ ហើយកុំបាត់បង់ការជំនឿចិត្តនៅពេលដែលអ្នកបារាជ័យ អ្នកត្រូវតែក្រោកឈរសាជាថ្មីហើយព្យាយាមម្ដងទៀត។ គ្មានបញ្ហាណាដែលមិនអាចដោះស្រាយបានទេ។ អ្វីដែលល្អបំផុតនោះគឺអ្នកត្រូវសន្សំប្រាក់ដូចច្នេះហើយអ្នកប្រាកដនឹងយកឈ្នះលើបញ្ហាហិរញ្ញវត្ថុរបស់អ្នកជាមិនខាន។