ការចំណាយដែលទៀងទាត់50%: អ្នកត្រូវការចំណាយជាប្រចាំទៅលើ ថ្លៃជួលផ្ទះ ប្រាក់បំណុល ទូទាត់វិក័យប័ត្រ។
ការចំណាយដែលមិនទៀងទាត់30%: ការចំណាយប្រចាំថ្ងៃដូចជា អាហារ គ្រឿងផ្សំ មធ្យោបាយធ្វើដំណើរ ផ្សេងៗ។
ការចំណាយសម្រាប់ថ្ងៃអនាគត20%: អ្វីដែលអ្នកចង់សម្រេចដូចជាការដើរកម្សាន្តទៅប្រទេសនាៗ ទិញផ្ទះក្នុងក្តីស្រមៃ។
ការចំណាយដែលទៀងទាត់50%: ការចំណាយមួយនេះភាគច្រើនគឺការចំណាយនៃពាក់ កណ្តាលទឹកប្រាក់ប្រចាំខែរបស់អ្នក ហើយត្រូវចំណាយជាប្រចាំខៃ។ ភាគច្រើនការចំណាយនេះគឺសម្រាប់អ្នកដែលមិនរស់នៅ
ជាមួយគ្រួសារ ឬ រស់ឆ្ងាយពីគ្រួសារ ដោយធ្វើការចាយទៅលើថ្លៃជួលផ្ទះ កាតទូរស័ព្ទ វាយហ្វាយ ការចតម៉ូតូឬយានយន្តនៅការដ្ឋាន ធានារ៉ាប់រង ល។
ប្រសិនបើការចំណាយរបស់អ្នកអស់ជាងឬស្មើរ50%នៃចំណូលនោះអ្នកគួរតែធ្វើការកាត់
បន្ថយការចំណាយខ្លះទៅលើការចំណាយផ្សេងៗ។
ការចំណាយដែលមិនទៀងទាត់30%: នេះគឺជាការចាយវាយទៅលើការញុំាអាហារខាង
ក្រៅនៅចុងសប្តាហ៏ ឬ អាហារប្រចាំថ្ងៃ ការទិញសម្ភារៈ ការដើរកម្សាន្តដូចជាមើលកុនឬជួបជុំមិត្តភក្តិ ប្រេងម៉ាស៊ូតជាដើម។
ដើម្បីកំណត់ថ្លៃចំណាយនេះអ្នកគួរតែកត់ចំនាំ ឬកត់ត្រាទុកនៅពេលដែលអ្នកចំណាយ
លើអ្វីមួយដូចនៅខាងលើឬផ្សេងពីនេះ។
នោះអ្នកនឹងដឹងពីការចំណាយមួយនេះ។ ការចំណាយដែលមិនទៀងទាត់នេះ, គឺអ្នកត្រូវតែធ្វើការកត់ត្រាឬកំណត់ចំនាំប្រសិនបើអ្នកបាន
ចំណាយច្រើនលើការជួបជុំមិត្តនោះអ្នកគួរតែកាត់បន្ថយលើការចំណាយអ្វីផ្សេងវិញ។
ការធ្វើបែបនេះ អ្នកនឹងអាចរកឬសន្សំប្រាក់សម្រាប់គម្រោងអនាគតរបស់អ្នក។
គោលបំណងហិរញ្ញវត្ថុ20%: មនុស្សម្នាក់ៗតែងតែមានគោលបំណងផ្សេងៗគ្នា
ប្រសិនបើអ្នកមិនដឹងពីគោលបំណងរបស់អ្នក ចូរដាក់សំនួរសម្រាប់ខ្លួនអ្នក
គោលបំណងមួយនេះគឺពិតជាសំខាន់ណាស់
អ្នកគួរតែត្រួតពិនិត្យមួយឆ្នាំម្តងនឹងទឹកប្រាក់ដែលអ្នកបានសន្សំ។
យ៉ាងណាមិញ ការដែលអ្នកបានដាក់ចិត្តថាធ្វើអ្វីមួយនោះ អ្នកនឹង
ខិតខំប្រឹងប្រែងធ្វើអ្វីៗ តស៊ូគ្រប់យ៉ាងដើម្បីបំពេញបំណងមួយទាំងនោះ។
របៀបទាំងនេះអានទៅគឺពិតជាមានភាពងាយស្រួលណាស់ ប៉ុន្តែអ្នកគួរតែយកចិត្តទុក
ដាក់លើការចំណាយនីមួយៗអោយបានម៉ត់ចត់។
បន្ថែមពីនេះ អ្នកនឹងអាចកំណត់ចំនាំថាទឹកប្រាក់ សន្សំរបស់អ្នកនឹងកើនឡើងបន្តិចម្តងៗ ហើយប្រាក់កម្ចីឬប្រាក់បំណល់របស់អ្នកនឹងថយចុះបន្តិចម្តងៗដូចគ្នា។
ពេលដែលអ្នកព្យាយាមរៀបចំការចំណាយរបស់អ្នកក្នុងការចំណាយ
នាៗនោះ អ្នកនឹងអាចសន្សំប្រាក់សម្រាប់ប្រើប្រាស់នៅថ្ងៃអនាគតរបស់អ្នក។
50/30/20
Pages: 1 2