តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
គន្លឹះដើម្បីអោយទទួលបានជោគជ័យនៅពេលចាប់ផ្ដើមអាជីវកម្ម
ជាធម្មតានៅពេលអ្នកចាប់ផ្ដើមអាជីវកម្ម អ្នកតែងប្រាថ្នាចង់អោយអាជីវកម្មអ្នកទទួលបានជោគជ័យ ប៉ុន្ដែពេលខ្លះវាមិនបានដូចដែលអ្នកបានគិតទុកទាំងស្រុងឡើយ។ចុះអ្នកចង់ដឹងពីគន្លឹះដែលអាចអោយអាជីវកម្មអ្នកជោគជ័យដែរទេ?ស្ពាននឹងយកអត្ថបទមួយមកបង្ហាញអោយអ្នកបានដឹងពីគន្លឹះសំខាន់ដែលជួយអោយអាជីរកម្មអ្នកជោគជ័យតាមវិធីសាស្ត្រដូចខាងក្រោមនេះ៖
១.មានចក្ខុវិស័យនិងបេសកម្មច្បាស់លាស់
ការបង្កើតអាជីវកម្មមួយអ្នកត្រូវតែច្បាស់លាស់ចំពោះចក្ខុវិស័យនិងបេសកម្មរបស់អាជីវកម្មអ្នក។ អ្នកអាចបង្កើតវាអោយខ្លី ខ្លឹម មានអត្ថន័យគ្របដណ្ដប់លើអាជីវកម្មរបស់អ្នកទាំងមូល ងាយក្នុងការអាននិងយល់។មួយវិញទៀតអ្នកត្រូវដឹងអោយច្បាស់ថា ចំណុចអ្វីដែលធ្វើអោយអាជីវកម្មអ្នកខុសប្លែកពីគេ អ្នកមិនបានចំលងពីគេហើយគេក៏មិនអាចធ្វើតាមអ្នកបាន។ ដូចនេះអាជីវកម្មរបស់អ្នកប្រាកដជាជោគជ័យ។
២.ឆន្ទៈមោះមុត
ប្រសិនបើអ្នកចង់បង្កើតអាជីវកម្ម ប៉ុន្ដែអ្នកគ្មានការតាំងចិត្តខ្ពស់ក្នុងការផ្ដើមវាទេ នោះវាក៏បានជោគជ័យដែរ។ ពេលដែលអ្នកមានក្ដីស្រមៃហើយ ប៉ុន្ដែបើអ្នកមិនព្រមធ្វើអោយវាក្លាយជាការពិតនោះក្ដីស្រមៃនោះនៅតែជាក្ដីស្រមៃដដែលហើយ។
៣.មានកេរ្ដិ៍ឈ្មោះល្អ
វាសំដៅលើការទទួលខុសត្រូវចំពោះបំណុលរបស់អ្នក នៅពេលអ្នកខ្ចីគេ អ្នកត្រូវតែសងគេអោយទាន់ពេលវេលា ហើយថ្ងៃក្រោយពេលអ្នកចង់ខ្ចីទៀតគេនឹងមិនស្ទាក់ស្ទើរក្នុងការអោយអ្នកខ្ចីឡើយ។ សហគ្រិនទាំងអស់មិនមែនសុទ្ធតែមានលុយច្រើនក្នុងការបង្កើតអាជីវកម្ម បង្វិលដើមទុនដោយលុយខ្លួនឯងនោះទេ ពួកគាត់អាចទិញជំពាក់អ្នកផ្គត់ផ្គង់សិនក៏មាន ខ្ចីលុយពីក្រុមគ្រួសារ មិត្តភក្ដិ ធនាគារជាដើម ហើយអ្វីដែលសំខាន់ត្រូវមានឆន្ទៈសងត្រលប់ទៅម្ចាស់បំណុលវិញ។
គន្លឹះដើម្បីអោយទទួលបានជោគជ័យនៅពេលចាប់ផ្ដើមអាជីវកម្ម
Pages: 1 2