គន្លឹះដើម្បីអោយទទួលបានជោគជ័យនៅពេលចាប់ផ្ដើមអាជីវកម្ម

៤.ទំនាក់ទំនងល្អ
ពេលអ្នកបង្កើតអាជីវកម្ម អ្នកត្រូវមានទំនាក់ទំនងល្អជាមួយអ្នកនៅជុំវិញអ្នកដូចជា អ្នកផ្គត់ផ្គង់ អ្នកបណ្ដាក់ទុនជាមួយអ្នក ម្ចាស់បំណុល អតិថិជន រួមទាំងបុគ្គលិកក្នុងអាជីវកម្មអ្នកផងដែរ។ ប្រសិនបើមិនមានពួកគាត់ទាំងអស់គ្នាទេ អាជីវកម្មអ្នកក៏មិនអាចទទួលបានជោគជ័យដែរ។
៥.ការព្យាករណ៍ទុកជាមុន
ក្នុងការបង្កើតអាជីវកម្មមួយអ្នកត្រូវមានផែនការច្បាស់លាស់ គិតទុកជាមុននូវរាល់ប្រតិបត្ដិការអាជីវកម្ម អ្នកណាជាអតិថិជនអ្នក អ្នកណាខ្លះដែលជាអ្នកផ្គត់ផ្គង់ដល់អាជីវកម្មអ្នក ហើយតើអាជីវកម្មអ្នកអាចជួបឧបសគ្គអ្វីខ្លះ? ដំណោះស្រាយសម្រាប់ឧបសគ្គទាំងនោះ យុទ្ធសាស្រ្តក្នុងការផ្សព្វផ្សាយ​ពីអាជីវកម្មរបស់អ្នកជាដើម។ អ្នកគួរតែធ្វើផែនការអាជីវកម្ម ឬសរសេរគំរូអាជីវកម្មសម្រាប់ជាផែនទីដែលជួយអ្នកឆ្ពោះទៅរកភាពជោគជ័យក្នុងអាជីវកម្មបាន។