បង្រៀនកូនពីវិធីរកប្រាក់ដោយខ្លូនឯង៖ ផ្តល់ឱកាសអោយកូនអ្នក ធ្វើការងារតូចៗដែលសមស្របនឹងវ័យរបស់ពួកគេ។ ការធ្វើបែបនេះ អោយគាត់យល់ថា គ្មានអ្វីដែលបានមកដោយងាយ ដោយមិនចំណាយកំលាំងនោះទេ។ ហើយកូនរបស់អ្នកអាចអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់គេ និងអោយគេចេះពីការរស់នៅក្នុងសង្គមតាមរយះ ការងារដែលគេធ្វើ។ ការងារដែលកូនៗរបស់អ្នកអាចធ្វើបាន មានដូចជា៖ ជួយលាងឡានរបស់អ្នក នៅចុងសប្តាហ៏ ជាមួយអ្នក, សម្អាតផ្ទះ, ដាក់ឡែវអាវ ឬដើរកន្លែងរហែកតិចតួច, ជួយមើលកូនអ្នកជិតខាងអ្នក, ជួយលាងចាន, ជួយធ្វើចំការ, ខាត់ស្បែកជើងរបស់លោកប៉ា រីក៏លោកតារបស់គេ, ទៅទិញគ្រឿងទេស, បត់រូប រឺក្រងខ្សែរដៃលក់, គេអាចធ្វើការទាំងនេះ ពេលចុងសប្តាហ៏ បន្ទាប់ពីសម្រាក់ពីការៀនសូត្រ។
ផ្តល់អោយកូនអ្នក កន្លែងទុកប្រាក់ដែលមានសុវិត្ថិភាព៖ នៅពេលកូនរបស់អ្នករកប្រាក់បានហើយ ចំនុចបន្ទាប់គឺរកកន្លែង ដែលមានសុវត្ថិភាពដើម្បីទុកប្រាក់ ដូចជា កូនជ្រូក, ស្រោមសំបុត្រ រឺបើកគណនីសន្សំសម្រាប់កុមារ។ ហើយអ្នកត្រូវពន្យល់ ប្រាប់គាត់ថា លុយដែលរកបាននេះ ដើម្បីចំណាយទៅលើគោលដៅតែប៉ុណ្ណោះ។ ក្រុមហ៊ុនស្ពាន លើកទឹកចិត្តអោយនាំ កូនរបស់អ្នកទៅធនាគារដើម្បីបើកគណនីសន្សំសម្រាប់កុមារ ព្រោះគេមិនត្រឹមតែដឹងពីដំណើរការ របស់ធនាគារថែមទាំង ទទួលបានការប្រាក់បន្ថែមទៀត។
បង្រៀនកូនរបស់អ្នកសរសេរពីចំណាយ៖ វិធីល្អជួយអោយកូនរបស់អ្នកឃើញពីរូបភាពនៃការចំណាយរបស់ពួកគេ គឹអោយកូនអ្នកកត់ត្រាការចំណាយទុក។ ហើយអោយកូនរបស់អ្នក សួរខ្លួនឯងថាតើការចំណាយរបស់គេត្រឹមត្រូវដែរឬទេ? ពន្យល់កូនអ្នកពីចំណាយដែលចាំបាច់និងមិនចាំបាច់ ដូចនេះពួកគេអាចរៀនពីកំហុសរបស់គេ។