អ្នកជាម្ចាស់បំណុល៖ ប្រសិនបើកូនអ្នក ត្រូវការអ្វីមួយដែលចាំបាច់ ហើយមិនអាចសន្សំបានទាន់ពេល ចូរផ្តល់ប្រាក់កម្ចីខ្លះអោយពួកគេ ជាមួយនិងអត្រាការប្រាក់ទាបបំផុត។ ហើយពន្យល់គេពីអ្វីដែលនឹងកើតមានឡើង នៅពេលគេមិនអាចសងបំណុលបានទាន់ពេលដូចជា មិនអោយមើលទូរទស្សន៏ ឬកាត់បន្ថយការដើរកំសាន្តរហូតដល់ពេលសងបំណុលរួច ដូចនេះគេដឹងថា ពេលខ្ចីលុយនណាម្នាក់ គេត្រូវប្រាកដថា គេមានសមត្ថភាពសង ដើម្បីកុំអោយមានការលំបាកនៅពេលក្រោយ។
បង្រៀនកូនរបស់អ្នកអំពីហិរញ្ញវត្ថុ ជាកាដូដ៏ធំធេង ជួយអោយអនាគតកូនអ្នកភ្លឺស្វាង។ ដូចនេះ ចាំផ្តើមសន្សំពីឥលូវ ជាមួយកូនៗអ្នក ដើម្បីសម្រេចគោលដៅដែលប្រាថ្នាចង់បាន។
យើងបានសរសេរអត្ថបទស្រដៀងគ្នា លោកអ្នកអាចចុចតាមlinkនេះ ដើម្បីអានបន្ត៖ https://spean-kh.com/2017/07/21/how-parents-should-teach-kids-budget
វិធី 6 យ៉ាងដើម្បីបង្រៀនកូនរបស់អ្នកឱ្យចេះសន្សំប្រាក់
