ពួកយើងរៀនអំពី គំនិតខ្លះៗដើម្បីការសន្សំប្រាក់

  1.  ចិញ្ចឹមសុនខឬឆ្មា ការដែលអ្នកយកសត្វទាំងនោះមកចិញ្ចឹមគឺជាវិធីដ៏ល្អមួយជាជាងអ្នកទៅទិញសត្វទាំងនោះជាមួយនឹងតម្លៃដែលខ្ពស់។

ការធ្វើបែបនេះគឺពិតជាល្អប្រពៃណាស់ អ្នកមិនត្រឹមតែទទួលបាន
សត្វចិញ្ចឹមដ៏ល្អនោះទេប៉ុន្តែអ្នកក៏អាចសាងអំពើល្អមួយដោយអ្នកបានជួយជីវិតមួយ។

  1. ទិញទំនិញបញ្ចុះតម្លៃ

ការទិញទំនិញជាមួយនឹងតម្លៃធម្មតាគឺតែងតែជាជម្រើសចុងក្រោយសម្រាប់អ្នក
ពីព្រោះ ការបញ្ចុះតម្លៃភាគច្រើនគឺស្វែងរកតាមប្រព័ន្ធអីនធឺណែត
មុននឹងសម្រេចចិត្តថាទិញទំនិញនៅហាងណាមួយអ្នកគួរធ្វើការឆែកមើលនូវការបញ្ចុះតម្លៃរបស់ហាងណាមួយដែលអ្នកចង់ធ្វើការទិញ តាមរយៈហ្វេសប៊ុក ឬ វេបសាយរបស់ហាងនោះ។

  1. ទិញសម្លៀកបំពាក់មួយទឹក

ការទិញសម្លៀកបំពាក់មួយទឹកគឺជាវិធីដែលអ្នកអាចធ្វើការសន្សំទឹកប្រាក់របស់អ្នកបានមួយចំនួន។
អ្នកអាចស្វែងរកហាងលក់សម្លៀកបំពាក់មួយទឹកនៅភ្នំពេញតាមហាងដែល
លក់ទំនិញមួយទឹក។

  1. ត្រួតពិនិត្យមើលគណនីសន្សំរបស់អ្នក

អ្នកគួរតែធ្វើការត្រួតពិនិត្យគណនីសន្សំរបស់អ្នកយ៉ាងតិចមួយអាទិត្យម្តង ជៀសវាងក្នុងការដែលអ្នកអាចចំណាយច្រើនទៅលើអ្វីមួយ។
ប្រសិនបើអ្នកសង្កេតឃើញថាអ្នកបានធ្វើការចំណាយច្រើនជាងអ្វីដែលអ្នកបានគិតទុក នោះអ្នកគួរតែចំណាយតិចជាងនេះ។