ពួកយើងរៀនអំពី គំនិតខ្លះៗដើម្បីការសន្សំប្រាក់

  1. បញ្ឃប់ការចូលចិត្ត(Like/Follow)ទៅលើទំព័រណាមួយ

ការធ្វើបែបនេះគឺអាចជួយអ្នកក្នុងករណីមួយដែលអ្នកបានឃើញឃោសនាទាំងនោះ រួចទប់ចិត្តមិនបាន នឹងចង់ធ្វើការទិញទំនិញថ្មីៗទាំងនោះ។
វាអាចការពារអ្នកក្នុងការទិញទំនិញទាំងនោះ ជាពិសេសទំនិញដែលមិនចាំបាច់ ហើយអាចសន្សំប្រាក់របស់អ្នកបានទៀតផង។

  1. គួរតែឆ្លើយថាទេ ទៅលើព្រឹត្តការណ៏ដែលមិនសំខាន់

នៅពេលដែលមានពិធីណាត់ជួបណាដែលអ្នកគិតថាមិនសំខាន់ អ្នកគួរតែបដិសេធ
។ ជៀសវាងការជប់លៀងណាដែលភាគច្រើនធ្វើនៅ ហាងដែលមានតម្លៃ
ថ្លៃ ពីព្រោះអ្នកនឹងត្រូវចំណាយច្រើនដូចគ្នា។

  1. ប្រើប្រាស់កាតសន្សំពិន្ទុ

ការយកកាតសន្សំពិន្ទុមកប្រើនៅពេលដែលអ្នកជួបជុំជាមួយមិត្តភក្តិ ឬ ក្រុមការងារ។
អ្នកអាចនឹងទទួលបានពិន្ទុយ៉ាងច្រើនចូលទៅក្នុងកាតរបស់អ្នកដោយមិនចាំបាច់ចំណាយប្រាក់ច្រើនដើម្បីបានវា។

  1. យកដបដាក់ទឹកតាមខ្លួន

ទឹកបរិសុទ្ធនៅប្រទេសកម្ពុជាមិនសូវមានតម្លៃថ្លៃប៉ុន្មានទេ ប៉ុន្តែសាកស្រមៃបន្តិចថា ប្រសិនបើអ្នកចំណាយប្រាក់លើវាប្រចាំថ្ងៃ  តើមួយខែអ្នកត្រូវចំណាយលើវាប៉ុន្មាន?
ម្យ៉ាងវិញទៀត  ពេលដែលអ្នកយកទឹកមករាល់ថ្ងៃ អ្នកនឹងបានចូលរួមចំណែកថែរក្សាបរិស្ថានរបស់អ្នកដោយមិនប្រើដបផ្លាសស្ទិច។