3 ចំណុចដែលអ្នកគួរពិចារណាមុនទិញទូរសព្ទថ្មីឆ្នាំ ២០១៨
ប្រទេសកាន់តែរីកចម្រើន ការបង្កើតថ្មីនិងការនាំចូលនូវបច្ចេកវិទ្យាទំនើបៗក៏មានការកើនឡើងនៅប្រទេសកម្ពុជា។ ជាក់ស្ដែងថ្មីៗ នេះទូរសព្ទ័សេរ៊ីថ្មីឆ្នាំ២០១៨ដែលទើបតែចេញមកក្ដៅៗ បានដណ្ដើមយកទីផ្សារទូរសព្ទសេរ៊ីចាស់ ជាមួយរូបរាង សមត្ថភាព និងបច្ចេកវិទ្យាថ្មីស្រឡាងដើម្បីទាក់ចិត្តអ្នកប្រើប្រាស់។ យ៉ាងណាមិញមុននឹងសម្រេចចិត្តវិនិយោគលើរបស់ទាំងនេះអ្នកគួរស្វែងយល់ពីចំណុចមួយចំនួនដូចខាងក្រោម៖
១ តើអ្នកជាអ្នកគាំទ្រប្រពន្ធ័ប្រតិបត្តិការ IOSឬ Andriod?
បើអ្នកជាអ្នកគាំទ្រប្រព័ន្ធនោះអ្នកត្រូវត្រៀមខ្លូន ក្នុងការទទួលយកប្រតិបត្តិការដែលមានលក្ខណៈស៊ាំញ៉ាំបន្ដិច ម៉្យាងវិញទៀតអ្វីៗនៅក្នុងប្រតិបត្តិការនេះគឺសុទ្ធតែត្រូវការចំណាយលុយ តាំងពីការស្ដាប់ចម្រៀងក្នុង រហូតដល់ការបញ្ជាទិញមួយចំនួនសម្រាប់ប្រើប្រាស់។
២ តម្លៃ
តម្លៃទូរសព្ទខុសគ្នាពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ ឬម៉ាកយីហោមួយទៅម៉ាកយីហោមួយទៀត។ អាស្រ័យហេតុនេះហើយ បើអ្នកប្រាថ្នាអាទំនើបទើបចេញនោះ ក៏ត្រូវចំណាយថ្លៃកប់ពពកតាមហ្នឹងដែរ។ បើអ្នកមានប្រាក់គ្រប់គ្រាន់សម្រាប់ទិញយកមកប្រើមិនជាអ្វីនោះទេ តែសម្រាប់អ្នកដែលពុំសូវមានលទ្ធភាពគួរកុំសូវហក់លោតតាមគេពេកអី។
ទូរសព្ទដូចជា iPhoneXs Max អាចមានតម្លៃចាប់ពី១០០០ដុល្លារឡើងទៅ
រីឯSamsung វិញក៏មិនក្រោម៥០០ដុល្លារដែរក្នុងមួយគ្រឿង។
៣ តើអ្នកពិតជាត្រូវការវាណាស់មែនទេ?
សង្គមបច្ចុប្បន្នពិតជាឲ្យតម្លៃទៅលើសម្ភារនិយម ពេលដែលអ្នកប្រើរបស់ល្អហឺហារ អ្នកដទៃរមែងឲ្យតម្លៃអ្នក។ យ៉ាងណាមិញយូរកុំព្យាយាមយករបត់គំនិតទាំងនេះមកដាក់ខ្លួនច្រើនពេកអី ព្រោះវាអាចបំផ្លាញអ្នកបាន។ ប្រសិនបើរាល់ថ្ងៃអ្នកមានទូរសព្ទIphone 8+ ក្នុងដៃហើយ តើវាចាំបាច់ទេដែលត្រូវទិញiPhone Xs ថ្មីដែលមានប្រព័ន្ធប្រតិបត្តិការដូចគ្នាទាំងស្រុង ដែលមានរូបរាងខុសគ្នាបន្ដិចបន្ដួច?
តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742