តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/
Smart 0969009292
Cellcard 077712053
Metfone 0882169742
ដោយសារតែពិភពលោកមានការផ្លាស់ប្ដូរបច្ចេកវិទ្យាសព្វថ្ងៃ ប្រជាជនចាប់ផ្ដើមឆ្ពោះទៅកាន់ភាពលែងចាយប្រាក់សុទ្ធ។ មនុស្សតែងតែមានបញ្ហារហូត ឧទាហរណ៏នៅពេលដែលមនុស្សប្រើប្រាស់សាច់ប្រាក់ ពួកគាត់ត្រូវប្រឈមមុខនៅការកាន់តាមខ្លួន និងខ្លាចចោរលួច តែបើនៅពេលដែលប្រើប្រាស់លុយតាមប្រព័ន្ធឌីជីថលវិញពួកគាត់មានភាពភ័យខ្លាចក្នុងការប្រឈមមុខនឹងភាពលួចវិញ។ ប៉ុន្តែវាមិនសូវមានភាពស្មុគស្មាញបែបនេះទេ។
នៅប្រទេសកម្ពុជាមានវិធីពីយ៉ាងក្នុងការបង់ប្រាក់ គឺការបង់ប្រាក់ដោយសាច់ប្រាក់សុទ្ធ និងមួយទៀតគឺការបង់ប្រាក់តាមប្រព័ន្ធឌីជីថល។ វិធីទាំងពីរនេះសុទ្ធតែមានគុណសម្បត្តិតរាងខ្លួន។
ទាំងនេះគឺជាគុណសម្បត្តិនៃការប្រើប្រាស់សាច់ប្រាក់សុទ្ធ៖
- អ្នកណាក៏ទទួលប្រាក់សុទ្ធដែរ
សម្រាប់ការចាយលុយតាមប្រាក់ប្រព័ន្ធឌីជីថល នៅប្រទេសកម្ពុជាមានតែហាងមួយទំនើប ប៉ុណ្ណោះដែលព្រមទទួលយក។ ប៉ុន្តែវាមិនទទូលទេ ហើយក៏មិនប្រើច្រើនដែរ នៅកន្លែងមួយចំនួនដូចជា នៅតាមផ្សារ អញ្ចឹងហើយការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែជាជម្រើសល្អមួយ។ យ៉ាងណាមិញប្រសិនបើអ្នកចង់បង់ប្រាក់តាមប្រាព័ន្ធឌីជីថល អ្នកត្រូវតែស្វែងរកថាតើហាងទំនិញឬក៏ភោគជនីដ្ឋាននោះព្រមទទួលវាដែរឬក៏អត់ដោយសារតែនៅប្រទេសកម្ពុជាយើង ការចាយប្រាក់តាមប្រព៏ន្ធឌីជីថលមិនសូវជាមានភាពទូលំទូលាយនៅឡើយទេ។
- វាធ្វើឲ្យអ្នកសប្បាយចិត្ត
មនុស្សយើងទូទៅតែងសប្បាយចិត្តនៅពេលនិងពេញចិត្តនឹងខ្លួនឯងនៅពេលដែលខ្លួនឯងមានលុយកាន់នៅក្នុងដៃ។