ហេតុអ្វីអ្នកគួរតែមានលំហូរប្រាក់យ៉ាងតិច ២

ហេតុអ្វីអ្នកគួរតែមានលំហូរប្រាក់យ៉ាងតិច ២
បញ្ហាហិរញ្ញវត្ថុ នៅតែជាបញ្ហាចោទសម្រាប់មនុស្សម្នាក់ៗ តែពួកគេមិនមានវិធីដោះស្រាយបាន ក្រៅពីបង្កើនបំណុលបន្ថែមទៀតនោះទេ។ ហេតុនេះហើយស្ពាន នឹងប្រាប់ពីគន្លឹះខ្លះសម្រាប់លោកអ្នកដែលតែងតែមានបញ្ហាហិរញ្ញវត្ថុកើតឡើង គួរតែមានលំហូរចំនូលយ៉ាងតិច២ ដែរ ។ បើអ្នកមានលំហូរប្រាក់ចំណូល២ តើនឹងមានអ្វីកើតឡើង?
១. ជៀសវាងវិបត្តិហិរញ្ញវត្ថុ
បើអ្នកមានប្រាក់ចំណូលពី ២ កន្លែងផ្សេងគ្នា នឹងធ្វើអ្នកមានប្រាក់ចំណូលច្រើនជាងមុន។ បើកាលណាអ្នកប្រាក់ចំណូលច្រើនហើយនោះ បញ្ហាហិរញ្ញវត្ថុមិនងាយនឹងកើតឡើងចំពោះអ្នកឡើយ។
២. សន្សំប្រាក់សម្រាប់វិនិយោគបានលឿន
មិនមែនរឿងចំណែកទេ ដែលមានប្រាក់សន្សំសម្រាប់ធ្វើការវិនិយោគបន្ដ ទៅថ្ងៃមុខនោះ។ អ្នកប្រាក់ប្រាក់ចំណូលច្រើន ធ្វើអោយអ្នកបានដកប្រាក់សន្សំបានច្រើនដូចគ្នា សម្រាប់ធ្វើអាជីវកម្ម ឬ វិនិយោគលើអ្វីដែលផ្ដល់ផលចំណេញដល់អ្នកនៅថ្ងៃក្រោយបន្តទៀត ។