តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
របៀបនៃការស្នើកម្ចីបន្ទាន់
កំពុងតែត្រូវការលុយបន្ទាន់មែនទេ? ការត្រូវការបន្ទាន់ជារឿងដែលយើងមិនអាចស្មានទុកមុនបាន។ បើអ្នកស្នើរកម្ចីទៅកាន់ធនាគារ ឬមីក្រូហិរញ្ញវត្ថុ យ៉ាងតិចណាស់អ្នកត្រូវចំណាយពេល២ថ្ងៃដែរ។ តែបើអ្នកធ្វើការខ្ចីប្រាក់ ពី បុគ្គលឯកជនតាមផ្ទះ អត្រាប្រាក់ខ្ពស់ ។ តើអ្នកគួធ្វើបែបណាដើម្បីទទួលបានកម្ចីរហ័សតាមតម្រូវការរបស់អ្នកនោះ? ថ្ងៃនេះស្ពាននឹងណែនាំពីវិធីដាក់កម្ចីបន្ទាន់សម្រាប់អ្នកប្រញាប់លុយខ្លាំង។
១. រៀបចំឯកសារ
សម្រាប់ដំណើរកម្ចីរបស់ ធនាគារ ឬ មីក្រូហិរញ្ញវត្ថុ យូរ ឬ ឆាប់អាស្រ័យលើអ្នក មានឯកសារគ្រប់គ្រាន់ដែលធនាគា ឬ មីក្រូហិរញ្ញវត្ថុតម្រូវដែរ ឬទេ? បើកាលណាអ្នកមានឯកសារ គ្រប់គ្រាន់ដូចអ្វីដែកធនាគា ឬ មីក្រូហិរញ្ញវត្ថុ តម្រូវនោះ ដំណើរការកម្ចីតែ ១ ទៅ ២ថ្ងៃ បានហើយ។ ប៉ុន្តែអ្វីដែរបញ្ហាសម្រាប់ការអូសបន្លាយនៃពេលវេលាកម្ចីនោះ គឺលោកអ្នកមិនមានឯកសារគ្រប់គ្រាន់ ដូចជា សម្រាប់អ្នកស្នាក់នៅផ្ទះជួល ដូច្នេះអ្នកត្រូវធ្វើលិខិតបញ្ជាក់ទីលំនៅ ពីអាជ្ញាធមូលដែលអ្នករស់នៅ និង ក្រដាសបញ្ជាក់ប្រាក់ចំណូលជាដើម។
២. ការដាក់សំណើកម្ចី
ដូចដែលស្ពានធ្លាប់លើកឡើងចឹង សម្រាប់ដាក់ពាក្យកម្ចី អ្នកអាចទៅកាន់ធនាគារ ឬ មីក្រូហិរញ្ញវត្ថុដោយផ្ទាល់បាន។ តែអ្វីដែលជាផលវិបាកសម្រាប់អ្នក គឺ អ្នកមិនបានដឹងពីអត្រាការប្រាក់នៃ ធនាគារ ឬ មីក្រូហិរញ្ញវត្ថុ ទាំងនោះមុនពេលអ្នកស្នើកម្ចីនោះទេ។ តើធ្វើយ៉ាងម៉េចទើបជួយអោយអ្នកដឹងពីអត្រាការប្រាក់? អ្នកអាចធ្វើការទំនាក់ទំនង ទៅកាន់គ្រប់ធនាគារ ឬ មីក្រូហិរញ្ញវត្ថុ ដើម្បីធ្វើការប្រៀបធៀបនៃអត្រាការប្រាក់ និង ឯកសារតម្រូវរបស់ ធនាគា ឬ មីក្រូហិរញ្ញវត្ថុនីមួយៗ ។