ភាពឆ្លាតវៃជាមួយនឹងបំណុលដោយស្វែងរកពិន្ទុខ្ពស់បំផុត
ការខ្ចីប្រាក់ និង ប្រើកាតឥណទាន (Credit Card )មានសារៈសំខាន់សម្រាប់មនុស្សម្នាក់ៗ ដើម្បីសម្រេចគោលបំណងអ្វីមួយរបស់ពួកគេ។ មិនថាអ្នកទិញផ្ទះ ទិញឡាន ម៉ូតូ ទូរស័ព្ទទេ អ្នកធ្វើការខ្ចីប្រាក់សម្រាប់ទិញទំនិញដែលជាតម្រូវការរបស់អ្នកបាន។ ទោះបីយ៉ាងណាក៏ដោយ របៀបដែលអ្នកគ្រប់គ្រងបំណុលធ្វើអោយអ្នកមានភាពខុសប្លែកពីអ្នកដទៃ។ ចំណុចដ៏សាមញ្ញជួយអោយអ្នកសន្សំបានអត្រាកាប្រាក់ និង មិនអោយមា នបំណុលកើតឡើងទៀត។
១. ទទួលបានកាន់តែច្រើនពីការសន្សំ
លោកអ្នកអាចនឹងចំណាយពេលយូរសម្រាប់សន្សំប្រាក់ដើម្បីទិញផ្ទះ ព្រោះទម្រាំ លោកអ្នកសន្សំប្រាក់គ្រប់នៃតម្លៃផ្ទះមួយ លោកអ្នកអាចចំណាយពេលយូរ។ តែបើអ្នកធ្វើការសន្សំប្រាក់សម្រាប់កម្ចីទិញផ្ទះ លោកអ្នកអាចស្វែងរកអត្រាការប្រាក់ដែល មានការប្រកួតប្រជែង ពោលគឺ អត្រាការប្រាក់ទាបសម្រាប់កម្ចីទិញផ្ទះ។ តើអ្នកស្វែងរកអត្រារការប្រាក់ទាបដោយរបៀបណា? សូមទាក់ទងមកកាន់ស្ពាន!
២.បង្កើនការទូទាត់
ការកំឡុងពេលបង់រំលស់ផ្ទះ អ្នកបង្កើនការបង់អោយបានញឹកញាប់នៃកម្ចីទិញផ្ទះរបស់អ្នក។ បង់កាន់តែច្រើន កាន់តែបន្ថយរយៈពេលសង និង បន្ថយចំនួនទឹកប្រាក់ដែលអ្នកនឹងបង់បន្តបន្ទាប់ទៀត។ តាមរយៈការបង្កើនទំហំនៃការបង់ប្រាក់របស់អ្នកនៅណាដែលអ្នកមានប្រាក់ច្រើន អ្នកអាចនឹងបញ្ចប់បំណុលរបស់អ្នកមុនពេលកំណត់។
ភាពឆ្លាតវៃជាមួយនឹងបំណុលដោយស្វែងរកពិន្ទុខ្ពស់បំផុត
Pages: 1 2