លោក Jack Ma ដែលជាវិនិយោគិននិងស្ថាបនិកនៃក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិច អាលីបាបា (Alibaba) ជាម្នាក់ក្នុងចំណោមបុគ្គល ដែលមានទ្រព្យសម្បត្តិច្រើនបំផុត នៅក្នុងពិភពលោក ដោយបានកាន់កាប់ទ្រព្យប្រមាណ ៤ ម៉ឺន ៣ រយលានដុល្លារអាមេរិក។ នៅក្នុងឆ្នាំ ២០១៥ លោក Jack Ma បានទទួលពានរង្វាន់ “សហគ្រិនប្រចាំឆ្នាំ”។ តើយើងអាចរៀនអ្វីបានខ្លះពីលោក Jack Ma ?
១. មិនចាំបាច់ទាល់តែជាអ្នកជំនាញផ្នែក IT ទើបជោគជ័យនៅក្នុងឧស្សាហកម្មអ៊ីនធឺណែតនោះទេ
មនុស្សជាច្រើនយល់ថា ទាល់តែខ្លួនជាអ្នកជំនាញផ្នែក IT ទើបអាចបង្កើតអាជីវកម្មអ៊ីនធឺណែត ប៉ុន្តែសម្រាប់ Jack Ma លោកមិនធ្លាប់ជាអ្នកជំនាញផ្នែក IT ឡើយ។ Jack Ma បានចាប់ផ្ដើមយល់ដឹងពីប្រព័ន្ធអ៊ីនធឺណែតអំឡុងឆ្នាំ ១៩៩៥ នៅពេលលោកបានធ្វើដំណើរទស្សនកិច្ចនៅឯសហរដ្ឋអាមេរិច។ ទោះបីជា Jack Ma គ្មានបទពិសោធន៍ទាល់តែសោះ អំពីកុំព្យូទ័រនិងការសរសេរកូដ លោកនៅតែតាំងចិត្តខំប្រឹងរៀនសូត្រផ្នែក IT រហូតដល់ប៉ុន្មានខែក្រោយមក លោកបានបង្កើតក្រុមហ៊ុនអ៊ីនធឺណែត ដែលបង្កើតវ៉េបសាយសម្រាប់អាជីវកម្មនានា។
២. អត់ធ្មត់ព្យាយាមគង់បានសម្រេច
លោក Jack Ma ធ្លាប់បានលើកឡើងថា កាលពីបីឆ្នាំដំបូង ដែលក្រុមហ៊ុនអាលីបាបា បានចាប់ដំណើរការ ក្រុមហ៊ុននេះមិនដែលបានធ្លាប់រកចំណូល សូម្បីតែមួយដុល្លារ។ Jack Ma បាននិយាយបញ្ចុះបញ្ចូលក្រុមការងាររបស់លោក ឱ្យបន្តកិច្ចការនិងមិនរារែក។ ដោយសារការអត់ធ្មត់ព្យាយាម និងប្រកាន់ខ្ជាប់នូវអត្តរិកមិនបោះបង់ ប៉ុន្មានឆ្នាំក្រោយមកទៀត ក្រុមហ៊ុនអាលីបាបា ទទួលបានប្រាក់ចំណូលរាប់លានដុល្លារអាមេរិច។
៣. មិនត្រូវឱ្យមនុស្សមួយចំនួនបំបាក់ទឹកចិត្តរបស់អ្នក
មានពេលមួយនោះ Jack Ma បានបង្ហើបប្រាប់មិត្តៗរបស់លោកថា លោកគ្រោងបង្កើតក្រុមហ៊ុនអ៊ីធឺណែត។ ពេលនោះ មិត្តភក័្រមួយចំនួនរបស់ Jack Ma បានចំអកឡកឡឺយនិងថា Jack Ma ជាមនុស្សឆ្កួត ព្រោះលោកគ្មានចំណេះដឹងខាងផ្នែកកុំព្យូទ័រនិងអ៊ីនធឺណែត។ ក្រៅពីនេះទៀត មនុស្សជាច្រើនបានចំអក Jack Ma នៅពេលលោកនិងក្រុមការងាររបស់លោក បរាជ័យក្នុងការរកចំណូលដល់អាលីបាបា កាលពីពេលបីឆ្នាំដំបូង។ តែសម្រាប់ Jack Ma លោកនៅតែមានជំនឿចំពោះអាលីបាបា ហើយលោកនៅតែខំបន្តកិច្ចការរបស់ខ្លួន ដោយមិនឱ្យពាក្យសម្ដីរបស់អ្នកដទៃមកបំបាក់ទឹកចិត្តរបស់លោកឡើយ។
៤. អ្នកមិនចាំបាច់មានការងារធំដុំ ដើម្បីកំណត់ជោគជ័យរបស់អ្នកនោះទេ
បន្ទាប់ពី Jack Ma បញ្ចប់ការសិក្សា លោកបានដាក់ពា្យសុំការងារជាង ២៥ កន្លែង តែត្រូវបានគេបដិសេធទាំងអស់។ ក្រោយមក Jack Ma បានក្លាយជាគ្រូបង្រៀននៅក្នុងសាកលវិទ្យាល័យមួយ ដែលនៅទីនោះ លោករកបានចំណូល ១០ ដុល្លារក្នុងមួយខែ។ ជាមួយនឹងប្រាក់ខែប៉ុននេះ Jack Ma បានសន្សំលុយកាក់មួយចំនួន និងផ្ដួចផ្ដើមអាជីវកម្មដែលផ្អែកលើអ៊ីនធឺណែត ដូចជា The China Yellow Pages និងផ្សេងៗទៀត រហូតដល់ការកសាងក្រុមហ៊ុនអាលីបាបា។ នេះបង្ហាញថា យើងមិនត្រូវត្អូញត្អែរ និងមានអារម្មណ័ថាបរាជ័យឡើយ បើសិនជាយើងមានការងារតូចតាច ដែលរកបានចំណូលតិចតួចក្ដី ព្រោះវាមិនអាចកំណត់ភាពជោគជ័យជាក់លាក់នោះទេ។
ចំណុចទាំង ៤ ខាងលើនេះ ជាមេរៀនល្អៗពីមហាសេដ្ឋី Jack Ma សម្រាប់ផ្ដល់ជាគន្លឹះដល់លោកអ្នកយកទៅសិក្សា ដើម្បីអភិវឌ្ឍខ្លួននិងទទួលបានភាពជោគជ័យ។
តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
Image Copyright 2018 Getty Images