របៀបដោះស្រាយបំណុលទោះបីជាប្រាក់ខែទាបក៏ដោយ

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
របៀបដោះស្រាយបំណុលទោះបីជាប្រាក់ខែទាបក៏ដោយ
 
កុំចាំដល់អ្នកមានការងារថ្មីប្រាក់ខែច្រើនជាងមុន ឬរង់ចាំសំណាងត្រូវឆ្នោតរាប់មុឺនដុល្លារដើម្បីដោះបំណុលនោះអ្នកប្រាកដជាវ័ន្តកជាមិនខាន។ ជាការប្រសើរអ្នកគប្បីចាប់ផ្ដើមដោះស្រាយបញ្ហាពីឥឡូវនេះមុនពេលវាកាន់តែធ្ងន់ធ្ងរ។ ចង់ដឹងអត់ថាត្រូវធ្វើយ៉ាងណាដើម្បីយករួចខ្លួន?
ខាងក្រោមនេះជាវិធីសាស្ត្រក្នុងការជួយបន្ធូរបន្ថយបំណុល៖
១. គណនាបញ្ជីចំណូល ចំណាយប្រចាំខែ
អ្នកខ្លួនឯងប្រាកដជាដឹងច្បាស់ហើយថា មួយខែអ្នកមានចំណូលប៉ុន្មាន  ចាយអស់ប៉ុន្មាន និង សល់ប៉ុន្មាននៅចុងខែ? ដូចនេះដើម្បីជាការដាស់តឿនខ្លួនឯងអ្នកគួរតែកត់ទុកនិងគណនាក្នុងបញ្ជី ហើយកំណត់ទុកថវិការខ្លះសម្រាប់ការសងបំណុល។
២. កុំឲ្យកំហុសដដែលកើតឡើងម្ដងទៀត
ក្រោយពីចាប់ផ្ដើមលើបញ្ជីចំណូល ចំណាយហើយ អ្នកត្រូវចាំបាច់ប្រព្រឹត្តខ្លួនបែបណាដើម្បីកុំឲលើសកំណត់។ បើមិនដូច្នេះទេអ្នកប្រាកដជាត្រូវបន្ថែមបំណុលឲ្យខ្លួនឯងដោយសារការចាយវាយលើសពីទឹកប្រាក់ដែលមានក្នុងក្រេដីតកាត។
៣. ព្យាយាមកាត់បន្ថយការចំណាយលើរបស់មិនចាំបាច់
ហាមខ្លួនឯងពីការផឹកកាហ្វេប៊្រេនៗ និង ចូលហាងថ្លៃៗញុាំអាហារ តែជំនួសទៅវិញដោយការផឹកកាហ្វេនៅផ្ទះ ធ្វើម្ហូបញុាំខ្លូនឯង ឬ ខ្ចប់បាយប្រអប់អាហារថ្ងៃត្រង់ទៅញុាំនៅកន្លែងធ្វើការជាដើម។ កាត់បន្ថយការដើរទិញឥវ៉ាន់តាមចំណង់របស់ខ្លួន បើចាំបាច់ណាស់អ្នកគួរតែទិញរបស់ថោកៗឬមួយទឹក។ ត្រូវទន្ទេញក្នុងចិត្តថា អ្នកមានបំណុលត្រូវសង។
៤. ប្ដូរទីលំនៅ
បើអ្នកកំពុងតែរស់នៅApartmentឬផ្ទះជួលមួយល្វែងម្នាក់ឯងនោះ ថ្លៃឈ្នួលច្បាស់ជាកប់ពពក។ ហេតុដូចនេះ អ្នកគួរតែពិចារណាប្តូរមកនៅបន្ទប់ជួលមួយដែលមានតម្លៃសមរម្យ។ ការធ្វើបែបនេះអាចជួយសន្សំថ្លៃចាយវាយបានមួយភាគធំ។
៥. មធ្យោបាយធ្វើដំណើរ
បើអ្នកជិះឡាននោះប្រាកដជាត្រូវចំណាយច្រើនលើថ្លៃសាំង ថ្លៃថែទាំនិងថ្លៃខូចខាតជាប្រចាំខែ។ អាស្រ័យហេតុនេះ អ្នកគួរតែងាកមកជិះឡានក្រុងសាធារណៈវិញ ព្រោះវាថោកហើយដល់គោលដៅដូចគ្នា ថែមទាំងជួយថែរក្សាបរិស្ថានផងដែរ។
៦. រកការងារក្រៅម៉ោងធ្វើ
ការរិះត្បិត និង សន្សំលើការចាយវាយវាជាកត្តាម៉្យាងដែលជួយអ្នកសងបំណុល យ៉ាងណាមិញវាច្បាស់ជាមិនគ្រប់គ្រាន់ទេ ថែមទាំងចំណាយពេលយូរទៀតផងទម្រាំសងអស់។ វិធីល្អគឺរកការងារក្រៅម៉ោងធ្វើពេលអ្នកទំនេរល្ងាចឡើង ឬ ចុងសបា្តហ៍ដើម្បីបន្ថែមចំណូលលើប្រាក់បៀវត្សន៍ដែលមានស្រាប់កាន់តែល្អ។