តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
វិធីងាយៗក្នុងការរកប្រាក់តាមរយៈអនឡាញនិងនៅផ្ទះ
មិនចាំបាច់ទាល់តែចេញទៅធ្វើការអង្គុយរាប់ម៉ោងនៅOfficeទេ សមយ័នេះហើយឲ្យតែមានInternetនៅតែផ្ទះក៏អាចរកលុយបានយ៉ាងងាយៗឲ្យតែអ្នកចេះប្រើធនធានដែលមាន។ វិធីខាងក្រោមនេះអាចជួយឲលុយរត់មករកហោប៉ៅអ្នកបាន៖
១. លក់ខោអាវស្អាតៗដែលអ្នកមិនទាន់ស្លៀកឬឈប់ប្រើ
អ្នកអាចប្រមូលខោអាវពីក្នុងទូ និងជ្រើសរើសមើលថាមួយណានៅថ្មីឬឈប់ស្លៀក បន្ទាប់មកថតរូបបង្ហោះចូលក្នុងគណនីសង្គមរបស់អ្នកជាសាធារណៈ។ ក្រៅពីថតរូបបង្ហោះ អ្នកក៏អាចLive Stream លក់ខោអាវទាំងនោះបានដែរ ថែមទាំងមានភាពងាយស្រួលទៀតផងព្រោះអតិថិជនមានឱកាសក្នុងការចរចារតម្លៃនិងជ្រើសរើសម៉ូតដែលពួកគេស្រលាញ់។
២. ប្រើប្រាស់ជំនាញដែលអ្នកមាន
អ្នកអាចប្រើប្រាស់ជំនាញដែលអ្នកមានដូចជាDesign, Programming, marketingដើម្បីបង្កើតប្រាក់ក្នុងឋានៈជាFreelancer ប្រសិនបើអ្នកចេះភាសាទី២យ៉ាងរលូននោះក៏អាចធ្វើជាអ្នកបកប្រែឬសរសេរអត្ថបទបានយ៉ាងងាយ។ ការងារនេះមានអីមិនល្អ អាចរកប្រាក់បានក្រាស់ក្រែងដែរតើ។
៣. នៅផ្ទះមានបន្ទប់ទំនេរមែនទេ
បើសិនជាអ្នកមានសល់បន្ទប់ទំនេរទុកចោលមិនប្រើប្រាស់ អ្នកអាចដាក់ជួលវាបានដោយគ្រាន់តែបង្ហោះពត៌មានតាមបណ្ដាញសង្គមឬគេហទំពរ័ណាមួយ។ យ៉ាងហោចណាស់អ្នកក៏អាចទទួលបានប្រាក់ចំណូល ក្រោមឬលើស១០០ដុល្លារដែរក្នុងមួយខែ ជាជាងទុកកន្លែងទំនេរចោល។
៤. លក់ទំនិញតាមអនឡាញ
មានតែដើមទុនបន្តិចបន្ដួចក៏អ្នកអាចបង្កើនមុខរបរមួយបានដែរ។ បច្ចុប្បន្ននេះសន្ទុះនៃការលក់គ្រឿងសម្អាង ឧបករណ៍អេឡិចត្រូនេះ គ្រឿងបរិភោគ ខោអាវ និងរបស់ផ្សេងៗទៀត សុទ្ធតែត្រូវបានដាក់លក់តាមអនឡាញ។ ចំណូលវិញក៏មិនអន់ដែរ បើទទួលបានការគាំទ្រច្រើន អ្នកសឹងតែអាចរកប្រាក់បានច្រើនជាងធ្វើការផង។
៥. ក្លាយជាគ្រូបង្រៀនឯកជន
បើអ្នកពូកែគណិតវិទ្យា វិទ្យាសាស្ត្រ ឬភាសាបរទេស នោះអ្នកអាចចំណាយពេលទៅធ្វើជាគ្រូឯកជន។ដោយឡែកប្រាក់បៀវត្សន៍វិញក៏គួរសមដែរ អាស្រ័យលើបទពិសោធន៍និងជំនាញរបស់អ្នក។