តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
អត្ថបទពត៌មានរបស់ PPCBank:
“គន្លឺះមានប្រសិទ្ធភាពក្នុងការទាក់ទាញអតិថិជនកាន់តែច្រើនសម្រាប់អាជីវកម្មខ្នាតតូចរបស់អ្នក”
បញ្ហាប្រឈមធំបំផុតរបស់អ្នកគឺ ការស្វែងរក និងចាប់យកអតិថិជនសម្រាប់អាជីវកម្មខ្នាតតូចរបស់អ្នក
ហ្កេមសម្រាប់ អាជីវកម្មខ្នាតតូចតែងតែមានភាពប្រែប្រួលាជីវកម្មនឹងមានការរីកចំរើនក្នុងរយៈពេលពីរបីខែ ប៉ុណ្ណោះ បន្ទាប់មកអតិថិជនបានបញ្ឈប់ការគាំទ្រវិញដោយគ្មានហេតុផលច្បាស់លាស់។ នៅពេលអតិថិជនឈប់គាំទ្រដូចនេះ រឿងចុងក្រោយដែលសហគ្រិនគួរធ្វើគឺ គ្មានអ្វីក្រៅពីនៅស្ងៀមតែប៉ុណ្ណោះ។ មិនមានរូបមន្តងាយស្រួលសម្រាប់ភាពជោគជ័យក្នុងអាជីវកម្មខ្នាតតូចនោះទេប៉ុន្តែមានមធ្យោបាយជាច្រើនដើម្បីបំផុសគំនិតឱ្យទទួលបានអតិថិជនថ្មីៗ និងរៀនបន្ថែមអំពីក្រុមហ៊ុនព្រមទាំងមនុស្សដែលពាក់ព័ន្ធជាមួយក្រុមហ៊ុនអ្នក។
ត្រូវដឹងអំពីភាពទៀងទាត់របស់អ្នក
អាជីវកម្មតែងតែត្រូវស្វែងរកអតិថិជនថ្មីដើម្បីណែនាំផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនពួកគេ ប៉ុន្តែជារឿយៗពួកគេ ក៏មានអតិថិជនដែលគាំទ្រពួកគេយ៉ាងពេញទំហឹងរួចមកហើយដែរ។ អតិថិជនទាំងនោះអាចផ្តល់នូវការយល់ដឹងដើម្បីជួយអ្នកក្នុងការរីកចម្រើន។ សហគ្រិនអាជីវកម្មខ្នាតតូចអាចរៀនបានច្រើនអំពីក្រុមហ៊ុនរបស់ពួកគេដោយសួរទៅអតិថិជនថាហេតុអ្វីបានជាពួកគេពេញចិត្ត និងប្រើប្រាស់ផលិតផលឬសេវាកម្មរបស់ក្រុមហ៊ុនខ្លួន។អ្នកត្រូវធ្វើការស្វែងយល់ថា តើពួកគេជានរណា ហើយមើលទៅថាតើមានភាពស្រដៀងគ្នាក្នុងចំណោមអតិថិជនដែលធ្លាប់គាំទ្រផលិតផល ឬសេវាកម្មរបស់លោកអ្នកកន្លងមកដែលអាចជួយអ្នករកអតិថិជនថ្មីបានដែរឬទេ។ អ្នកអាចរៀនអ្វីមួយអំពីការត្អូញត្អែរ ឬការព្រួយបារម្ភរបស់អតិថិជន អំពីអាជីវកម្មរបស់អ្នកដែលអាចជួយអ្នករកដំណោះស្រាយ បញ្ហា ដើម្បីទាក់ចិត្តរបស់អតិថិជន អោយបានមុនពេលពួកគេទៅជ្រើសយកការប្រើប្រាស់ផលិតផល ឬសេវាកម្មនៅកន្លែងផ្សេងទៀត។
រក្សាបុគ្គលិករបស់អ្នកឱ្យបានរឹងមាំ និងស្មោះត្រង់
ម្ចាស់អាជីវកម្មខ្នាតតូចអាចធ្វើអី្វគ្រប់យ៉ាង ប៉ុន្តែពួកគេមិនអាចធ្វើវាបានទាំងអស់នោះទេ។ ដើម្បីធានាថាអាជីវកម្មទទួលបានជោគជ័យសហគ្រិនត្រូវជួលនិយោជិក ដែលមានការតាំងចិត្តតាំងតែពីដើមដំបូងហើយត្រូវប្រាកដដែរថាពួកគេ មានអារម្មណ៍សប្បាយរីករាយក្នុងការធ្វើការ ដរាបណាពួកគេនៅជាបុគ្គលិកធ្វើការក្នុងក្រុមហ៊ុននេះ។ នៅក្នុងឧស្សាហកម្មសេវាកម្មពួកគេមានទំនាក់ទំនងជាមួយអតិថិជនជានិច្ចហើយពួកគេថែមទាំងមានគំនិតអំពីរបៀបទទួលបានអតិថិជនបន្ថែម ឬហេតុអ្វីអតិថិជនមិនអាចត្រឡប់មកវិញមានន័យថាអតិថិជនឈប់ប្រើប្រាស់សេវាកម្មរបស់ពួកគេតទៀត។ ទោះបីជាអាជីវកម្មនៅក្រៅវិស័យឧស្សាហកម្មសេវាកម្មក៏ដោយ ក៏បុគ្គលិកក្រុមហ៊ុនគួរតែមានអារម្មណ៍ពេញចិត្ត និងរីករាយក្នុងការបំពេញការងាររបស់ គេផងដែរ។ បុគ្គលិកនឹងមិនធ្វើការល្អទេប្រសិនបើពួកគេខកចិត្តនឹងបទពិសោធន៍ការងារ។ អ្នកអាចសាកសួរបុគ្គលិកអំពីទស្សនៈរបស់ពួកគេចំពោះអ្វីដែលពួកគេគិតថាអាចបង្កើនអតិថិជនថ្មីបាន ហើយពិនិត្យមើលដើម្បីឱ្យប្រាកដថាពួកគេបានធ្វើការចូលរួមក្នុងភាពជោគជ័យរបស់អាជីវកម្មរបស់អ្នកផងដែរ។
គន្លឺះមានប្រសិទ្ធភាពក្នុងការទាក់ទាញអតិថិជនកាន់តែច្រើនសម្រាប់អាជីវកម្មខ្នាតតូចរបស់អ្នក
Pages: 1 2