នេះជារបៀបចាប់ផ្តើមគម្រោងសន្សំដែលអ្នកអាចអនុវត្តតាម

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/
Smart 0969009292
Cellcard 077712053
Metfone 0882169742
នេះជារបៀបចាប់ផ្តើមគម្រោងសន្សំដែលអ្នកអាចអនុវត្តតាម
អ្នកតែងរអ៊ូថា ប្រាក់ខែចាយមិនគ្រប់ លុយចាយមិនគ្រាន់ ចាយលុយសល់ថ្ងៃ ចុះទម្រាំតែឲ្យសន្សំលុយទៀតនោះមិនដាច់ផ្ងារទេអី? ពិតណាស់! ការសន្សំប្រាក់មិនងាយស្រួលដូចការចាយប្រាក់នោះទេ តែយ៉ាងណាមិញប្រាក់សន្សំក៏មានប្រយោជន៍អាចជួយអ្នកដោះទាល់បានពេលខ្លះដែរ ទោះបីវាមិនសូវជាពេញនិយមសម្រាប់ប្រជាជនខ្មែរក៏ដោយ។ យ៉ាងណាមិញបើអ្នកមានឆន្ទៈ និងការតាំងចិត្តនោះគ្មានអ្វីដែលមិនអាចធ្វើបានទេ។ ខាងក្រោមនេះជាវិធីសាស្ត្រល្អបំផុតសម្រាប់អ្នក៖
១ សន្សំក្បាលកាក់
ជាទូទៅពេលដែលអ្នកទិញអ្វីម្យ៉ាងរមែងទទួលបានប្រាក់អាប់មកវិញ ដូចជា ១០០៛ ៥០០៛ ១០០០៛ ជាដើម។ ត្រូវចាំថាខ្វះ១០០៛ក៏មិនបាន១០០០០៛ដែរ ដូចនេះហើយអ្នកត្រូវចេះឲ្យតម្លៃវា។ រៀងរាល់ចុងសប្ដាហ៍អ្នកគួរតែយកលុយរាយទាំងនោះដាក់ចូលក្នុងក្រឡសន្សំ ថាមិនត្រូវពេលចាក់មកវិញក៏ហោចណាស់សន្សំបាន ២០០០០៛ ៣០០០០៛ ដែរ។
២ កំណត់ត្រាចាយវាយប្រចាំសប្ដាហ៍ឬខែ
សម្រាប់យុវជនខ្មែរ ក្បួននេះមិនសូវជានិយមប៉ុន្មានទេ ហើយក៏មិនសូវយកចិត្តទុកដាក់ពីការកត់ត្រាចំណាយប្រចាំសប្ដាហ៍ឬខែដែរ។ ប៉ុន្ដែវិធីសាស្រ្តនេះល្អ សម្រាប់ជាការក្រើនរំលឹកថាអ្នកបានចាយអស់ប៉ុន្មាន ចំណាយលើអ្វីខ្លះ ជាជាងមិនដឹងបានលុយទៅណា។ កត់ចូលទាំងអស់តាំងពីចំណាយតូចដល់ធំ។
៣ កុំចាយលើសកំណត់
អ្នកត្រូវចេះបែងចែកនិងដាក់កម្រិតលើខ្លួនឯងចំពោះការចាយវាយ កុំចេះតែចាយពេលមានលុយក្នុងដៃ ហើយមិនបានសន្សំទុក។ ការចាយវាយធំពេកអាចនាំអ្នកទៅរកការជំពាក់បំណុលបាន ដោយសារតែភ្លេចគិត និងធ្វើតាមចំណង់ចិត្ត។
៤ កសាងមូលនិធិសម្រាប់គ្រាអាសន្ន
អ្នកមិនអាចទាយដឹងមុនទេ ថាថ្ងៃស្អែកទៅជាបែបណា។ ពេលខ្លះប្រាក់របស់អ្នកពេលនេះអាចត្រឹមតែមួយចាយគ្រប់តែប៉ុណ្ណោះ ដូចនេះហើយការបង្កើតប្រាក់សន្សំសម្រាបការចាំបាច់ណាមួយជារឿងល្អ។ ការចំណាយដោយមិនបានព្រៀងទុកអាចកើតឡើងគ្រប់ពេលទាំងចំពោះរឿងល្អដូចជាដំណើរកំសាន្ដ បង់ថ្លៃសិក្សាផ្សេងៗ ថែមទាំងរឿងអាក្រក់ដូចជា ពេលឈឺ គ្រោះថ្នាក់ចរាចរណ៍ ជួសជុលផ្ទះជាដើម។
៥ កន្លែងទុកដាក់ប្រាក់សន្សំ
បើសិនអ្នកទុកដាក់ប្រាក់សន្សំធំឬច្រើន ដូចនេះការដែលទុកលុយនៅផ្ទះមិនមានសុវិត្ថភាពនោះទេ ព្រោះអាចនឹងមានឧបទ្វេវហេតុណាមួយកើតឡើង។ ដូចនេះការជ្រើសរើសកន្លែងល្អបំផុតសម្រាប់ទុកដាក់ប្រាក់សន្សំគឺធនាគារ ព្រោះធានាបានទាំងសុវិត្ថភាពនិងទទួលបានទាំងការប្រាក់។