ការសន្សំលុយជាមួយកូនជ្រូក

ការសន្សំលុយជាមួយកូនជ្រូក
មិនថាគេមិនថាខ្ញុំ សុទ្ធតែធ្លាប់សន្សំលុយក្នុងកូនជ្រូកទាំងអស់ហ្នឹង ទាល់តែធំបន្ដិចទើបប្ដូរទៅដាក់នៅធនាគារវិញ។ ការដែលញាត់លុយក្នុងកូនជ្រូកជាវិធីសន្សំដ៏ល្អ ជាពិសេសសម្រាប់ឪពុកម្ដាយនៅកម្ពុជាទាំងអស់ក្នុងការបង្រៀនឲ្យកូនៗរបស់ពួកគេរៀនសន្សំតាំងពីក្មេងទៅ។ ខាងក្រោមជាអត្ថប្រយោជន៍របស់កូនជ្រូក៖
១ កូនជ្រូកជួយដាស់តឿនអ្នក
ការទុកកូនជ្រូកមួយនៅផ្ទះដូចជាការចិញ្ចឹមសត្វមួយដែលស៊ីលុយជាចំណី កូនជ្រូកក៏ជួយដាស់តឿនអ្នកដែរថា អ្នកបានចាយអ្វីខ្លះបានជាសល់បន្ដិចបន្ដួចឬច្រើនសម្រាប់ញាត់ក្នុងពោះវា។ កូនជ្រូកគឺជាធនាគារមួយដែលអ្នកដាក់ប៉ុន្មានក៏បាន ហើយភ្លេចៗខ្លួនក៏ពេញ។
២ កូនជ្រូកគឺជាឧបករណ៍សន្សំ
មានអ្វីមិនល្អ ពេលដែលអ្នកសល់លុយរាយ ឬ លុយអាប់ផ្សេងៗ អ្នកគួរញាត់ចូលកូនជ្រូកនោះទៅ ថាមិនត្រូវដល់ចុងខែសល់លុយម៉ាល្មមគ្រាន់ដើរលេង មើលកុនឬទិញអាហារដែលឆ្ងាញ់មួយពេលញុាំសម្រាប់ខ្លួនឯង ឬ ទិញរបស់ប្រើប្រាស់។ ដូចសុភាសិតខ្មែរពោលថា តក់ៗពេញបំពង់។
៣ ជាកូនធនាគារសម្រាប់មនុស្សធំ
បច្ចុប្បន្នកូនជ្រូកលែងសូវនិយមហើយសម្រាប់យុវជនខ្មែរព្រោះភាគច្រើនយើងទុកលុយនៅធនាគារ។ យ៉ាងណាមិញ លុយក្បាលកាក់ដែលសល់ដាក់ក្នុងកូនជ្រូកហ្នឹង អាចជួយដោះទាល់បានម្ដងៗដែរតើ។ នេះហើយជាផលប្រយោជន៍របស់កូនជ្រូក។
តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742