៤ ជំហានក្នុងការសន្សំប្រាក់
សម្រាប់យុវជនខ្មែរការសន្សំប្រាក់ឲ្យមានប្រសិទ្ធភាពប្រហែលជាមានការលំបាកខ្លាំង ព្រោះពិបាកហាមចិត្តមានៈខ្លួនឯងពីការចំណាយ។ ខាងក្រោមនេះជាជំហានងាយៗដែលអ្នកគួរអនុវត្តតាម៖
១ តាមដានការចំណាយរបស់អ្នក
បើអ្នកមិនដឹងពីការចំណាយរបស់ទេ នោះអ្នកក៏មិនងាយភ្ញាក់ខ្លួនដែរ។ តាមដានឲ្យច្បាស់លាស់នូវការចំណាយជាប្រចាំ រាប់តាំងពីលុយមើលកុន ទិញអាហារខាងក្រៅ ចាក់សាំង ទិញខោអាវ ជាដើម។ ពេលដែលដឹងឮពីថ្លៃចំណាយសរុបហើយ នោះអ្នកអាចចាប់ផ្ដើមកាត់បន្ថយអ្វីដែលមិនចាំបាច់ចោលខ្លះ។
២ ជ្រើសរើសអ្វីដែលអ្នកចង់បាន
ជាធម្មតានៅពេលដែលចង់បានអ្វីម្យ៉ាងហើយ មិនថាគេមិនថាយើងទេ បើលុយមិនគ្រប់ក៏ត្រូវសន្សំ អត់ឃ្លានទាល់តែគ្រប់ដែរ។ នេះហើយជាកម្លាំងចិត្តម្យ៉ាងសម្រាប់ជម្រុញអ្នកឲ្យសន្សំប្រាក។ អ្នកអាចសន្សំសម្រាប់រយៈពេលខ្លីដូចជា ឡាន ម៉ូតូ គ្រឿងអលង្ការ ទូរសព្ទ័ កុំព្យូទរ័ ដោយឡែករយៈពេលវែងមានដូចជា ផ្ទះ ថ្លៃមន្ទីរពេទ្យ ឬ មូលនិធិសម្រាប់អាសន្នជាដើម។
៣ រៀនអត់ធ្មត់និងចេះកំណត់អាទិភាព
ចៀសមិនផុតទេពីការចាយវាយប្រចាំថ្ងៃ តែបើអ្នកចាយមិនដឹងមុខក្រោយនោះប៉ុន្មានក៏មិនសល់ដែរ ប្រាកដជាចាយសល់ថ្ងៃ។ ដូចនេះហើយយុវជនខ្មែរគួរចេះអត់ធ្មត់ខ្លះពីការចាយវាយលើអ្វីដែលមិនចាំបាច់ និងបែងចែកអាទិភាពមុនក្រោយពីអ្វីដែលចាំបាច់ត្រូវចំនាយ។
៤ បង្កើតគម្រោងថវិការ
ទោះបីអ្នកមានភាពច្បាស់លាស់ក្នុងការសន្សំក៏ដោយ ក៏អ្នកគួរបង្កើតគម្រោងថវិការមួយផ្ទាល់ខ្លួនសម្រាប់ កំណត់ចំនួនប្រាក់ដែលត្រូវសន្សំ ប្រាក់ដែលគួរដក ប្រាក់សម្រាប់ការចាយវាយផ្សេងៗជាដើម។
តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/
Smart 0969009292
Cellcard 077712053
Metfone 0882169742