ចំណុចដែលអ្នកគួរដឹង ដើម្បីសង្គ្រោះជំនួញពីការលិចលង់

ចំណុចដែលអ្នកគួរដឹង ដើម្បីសង្គ្រោះជំនួញពីការលិចលង់
ជាការពិតណាស់ ចាយលុយវាស្រួលជាងរកលុយ ជាពិសេសពេលនិយាយដល់មុខរបររកស៊ីវាកាន់តែលំបាក។ មានអាជីវករឬសហគ្រិនខ្មែរមិនតិចទេ ដែលជួបបរាជ័យឬបោះបង់ចោលកណ្ដាលទី នៅពេលដែលអាជីវកម្មលែងទៅមុខ។ យ៉ាងណាមិញកុំអស់សង្ឃឹមអី អ្នកគួរណាតែងាកមកមើលចំណុចខ្វះខាតនិងព្យាយាមស្រោចស្រង់ឲអស់ពីសមត្ថភាព។ ចំណុចខាងក្រោមជាអ្វីដែលអ្នកគួរដឹង៖
១ ត្រូវដឹងឮពីកំហុស
អ្នកជំនួញជាច្រើនតែងចង់ទទួលបានការសរសើរពីអតិថិជនរបស់ខ្លួន ដែលជានិច្ចជាកាលជាការល្អ យ៉ាងណាមិញការស្វែងរកចំណុចអវិជ្ជមានពីអតិថិជនឬសេវាកម្មរបស់ខ្លួនគឺជាចំណុចដែលនាំអ្នកទៅរកភាពរីកចម្រើន និងពុំគួរមើលរំលង។
២ យកចិត្តទុកដាក់ចំពោះក្រុមការងារ
មិនថាអ្នកមានលុយរាប់លានដុល្លារ ឬសមត្ថភាពយ៉ាងណាក៏ដោយ បើសិនអ្នកមិនមានក្រុមងារឬបុគ្គលិកដែលចាំជួយការងារពីក្រោយទេ នោះក្រុមហ៊ុនរបស់អ្នកក៏មិនមានការរីកចម្រើនដែរ។ អាស្រ័យហេតុនេះ​ អ្នកគួរចេះប្រើធនធានឲ្យបានល្អ ចាត់ទុកពួកគេឲដូចជាកំណប់ទ្រព្យរបស់ក្រុមហ៊ុនដោយគោរពឲ្យតម្លៃ លើកទឹកចិត្ត និងចែករំលែកឲ្យបានច្រើនទៅកាន់ពួកគេ។
៣ អតិថិជនគឺជាស្ដេច
មិនខុសពីសុភាសិតខ្មែរដែលនិយាយតគ្នានោះទេ គឺអតិថិជនជាស្ដេច។ នេះគឺជាចំណុចដែលសហគ្រិនគ្រប់រូបត្រូវចងចាំ គ្រប់ផលិតផលឬសេវាកម្មដែលអ្នកដាក់លក់គឺចាំបាច់ស្របតាមតម្រូវការរបស់អតិថិជន មិនមែនស្របតាមចំណង់ចំណូលចិត្តនិងអារម្មណ៌របស់អ្នកនោះទេ។ ទុកអតិថិជនជាអាទិភាព ព្រមទាំងទទួលយករាល់ចំណុចល្អនិងអាក្រក់យកមកកែលម្អ។
តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/
Smart 0969009292
Cellcard 077712053
Metfone 0882169742