ធ្វើយ៉ាងណាដើម្បីឲ្យនៅតែមានកម្លាំងចិត្ត សម្រាប់សម្រេចគោលដៅក្នុងជីវិត?
មិនថាគេមិនថាខ្ញុំ អាយុកាន់តែច្រើន ភាពស្មុគស្មាញកាន់តែកើនឡើង។ ពីមួយថ្ងៃទៅមួយថ្ងៃត្រូវងើបឡើងជាមួយកាតព្វកិច្ចដែលត្រូវសម្រេច ពេលខ្លះក៏បាក់ទឹកចិត្ត មិនដឹងថាតស៊ូដើម្បីអ្វី? គំនិតអវិជ្ជមានរួមរឹត ស្ទើរតែបោះបង់ចោលអ្វីដែលកំពុងធ្វើ និងផ្លូវដែលកំពុងដើរ។ អាស្រយ័ហេតុនេះហើយ ទើបស្ពានសម្រេចយកអត្ថបទនេះមកសរសេរក្នុងគោលបំណងជួយលើកទឹកចិត្តយុវជនខ្មែរ និងផ្ដល់ដំបូន្មានខ្លះក្នុងការរក្សាកម្លាំងចិត្តសម្រាប់បំពេញគោលដៅនាថ្ងៃមុខ៖
១ រកមូលហេតុដែលអ្នកចាប់ផ្ដើម
ពេលខ្លះអ្នកគិតថាចង់បោះបង់ពាក់កណ្ដាលផ្លូវព្រោះវាពិបាកពេកហើយសម្រាប់អ្នក តែកុំភ្លេចណា!! ចូរព្យាយាមរកមូលហេតុល្អៗដែលជំរុញអ្នកឲចាប់ផ្ដើមតាំងពីដំបូងមកដល់ចំណុចនេះ។ ដើម្បីជាការក្រើនរំលឹក អ្នកគួរសម្លឹងមើលផលប្រយោជន៍ដែលនឹងហុចឲ្យពេលដែលអ្នកជោគជ័យ ចំណុចនេះក៏អាចជាកម្លាំងចលករក្នុងការជំរុញអ្នកឲ្យដើរទៅមុខ ដើម្បីរង្វាន់និងផលតបស្នងសម្រាប់ការខំប្រឹង។
២ រៀនកែលម្អ
ខ្សែជីវិតមនុស្សខុសគ្នាអ្នកខ្លះជោគជ័យនៅអាយុតិច អ្នកខ្លះចំណាយពេល១០ ២០ឆ្នាំទម្រាំជោគជ័យ។ ដូចនេះហើយបើដើរផ្លូវនេះមិនអំណោយផល មិនបាននាំអ្នកទៅរកអ្វីតាមគម្រោង នោះអ្នកគួរថយក្រោយមួយជំហាន និងពិនិត្យមើលឡើងវិញថា អ្វីជាកំហុសដែលគួរកែលម្អដើម្បីភាពរីកចម្រើន។
ឧទាហរណ៍៖ ក្នុងការសិក្សា បើខែនេះអ្នកមិនទទួលបានចំណាត់ថ្នាក់ជាទីគាប់ចិត្តនោះទេ ចូរកុំបោះបង់ ហើយសម្លឹងមើលចំណុចខ្វះខាតនិងកែលម្អឡើងវិញ។
៣ រៀនសម្រាកតែកុំបោះបង់
មនុស្សមិនមែនមនុស្សយន្តទេ អ្នកចេះហត់ ចេះខូចចិត្ត បាក់ទឹកចិត្ត បាត់បង់កម្លាំងចិត្តនៅពេលដែលដើរដល់ចំណុចណាមួយ។ កុំតឹងតែងចំពោះខ្លួនឯងពេកអី អ្វីៗនឹងល្អប្រសើរ។ ឈប់គិតហើយសម្រាកបណ្ដោះអាសន្នសិន សន្សំកម្លាំងនិងប្រមូលគំនិតវិជ្ជមានដែលបាត់បង់ទៅមកទុកម្ដងទៀតមុននឹងបន្ដ។
៤ ទទួលស្គាល់ពីល្បឿនខ្លួនឯង
ត្រូវដឹងថា ខ្លួនដើរដល់ចំណុចអ្នកនៅលើខ្សែជីវិតដែលបានរៀបចំណេះ។ បើយឺតគួរបន្ថែមល្បឿន បើលឿនពេកគូរបង្អង់បន្ដិចដើម្បីពិនិត្យលើអ្វីដែលខ្វះចន្លោះ។ ការដែលដឹងថា ខ្លូនឯងកំពុងធ្វើអ្វី ដើរដល់ណា ជំហានបន្ទាប់ត្រូវបោះទៅណា គឺជាគន្លឹះមួយដែលជួយអ្នករក្សាកម្លាំងចិត្តនិងមិនមានអារម្មណ៌ថាវង្វេងផ្លូវ។
៥ លើកទឹកចិត្តខ្លូនឯង
គ្មាននរណាម្នាក់ស្រលាញ់អ្នកជាងខ្លួនឯងនោះទេ កុំចាំអ្នកដទៃមកចាប់អារម្មណ៌និងលើកទឹកចិត្តអ្នក។ រៀនធ្វើដើម្បីខ្លួនឯង លើកទឹកចិត្តនិងឲ្យរង្វាន់ខ្លួនឯង ដូចជា ការទិញរបស់ណាមួយដែលខ្លូនស្រលាញ់ ញុាំអាហារឆ្ងាញ់ៗ មើលកុន ឬចំណាយពេលសម្រាក។
អត្ថបទនេះសម្រាប់អ្នកអានខ្មែរទាំងអស់គ្នា សង្ឈឹមថា អ្នកមិនបោះបង់អ្វីដែលអ្នកកំពុងធ្វើ ដរាបណាថ្ងៃនៅតែរះ អ្នកនៅតែមានឱកាសនិងក្ដីសង្ឈឹម។
តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742