អ្វីទាំង ១០ យ៉ាងដែលពុំគួរធ្វើចំពោះលុយរបស់អ្នក


អ្វីទាំង ១០ យ៉ាងដែលពុំគួរធ្វើចំពោះលុយរបស់អ្នក

ប្រទេសកម្ពុជាមានការរីកចម្រើនខាងសេដ្ឋកិច្ច តែតម្លៃទំនិញក៏មានការឡើងថ្លៃតាមនឹងដែរ។ ដូចនេះហើយលុយគឺពិបាករកណាស់ បើចាយតែប្រហេសមិនដឹងបាត់ទៅណាអស់ទេ។ នេះជាប៉ុន្មានចំណុចដែលស្ពានចង់ចែករំលែកទៅកាន់អ្នកទាំងអស់គ្នាពីអ្វីដែលពុំគួរធ្វើពេលមានលុយ៖
១ កុំដើរទិញឥវ៉ាន់ពេលមិនសប្បាយចិត្ត
កុំដើរផ្សារទិញឥវ៉ាន់ដើម្បីបន្ធូរអារម្មណ៍ពេលសោកសៅ ព្រោះអ្នកនឹងចំណាយច្រើន។
២ កុំរំពឹងលើធានារ៉ាប់រងពេក
ប្រជាជនខ្មែរប្រហែលមិនសូវនិយមទេ តែបើបរទេសចូលចិត្តរំពឹងលើថ្លៃធានារ៉ាប់រងពេលអនាគតណាស់។ កុំចាត់ទុកវាជាប្រភពប្រាក់សន្សំសម្រាប់ពេលក្រោយទាំងស្រុងពេកអី។
៣ កុំរញ៉េរញ៉ៃជាមួយគណនីធនាគារ
ចូរចែកឲ្យដាច់រវាងគណនីប្រាក់សន្សំ គណនីមូលនិធិសម្រាប់អាសន្ន និង គណនីសម្រាប់មុខជំនួញ បើអ្នកមិនចង់មានបញ្ហាពេលក្រោយ។
 
៤ កុំទិញផ្ទះណាដែលថ្លៃលើសពីសមត្ថភាពអ្នក
បើអ្នកមានប្រាក់ចំណូលត្រឹមតែ ១០០០ ទៅ ២០០០ ដុល្លារក្នុងមួយខែ ចូរកុំទិញផ្ទះណាដែលមានតម្លៃលើសពី ២០មុឺនដុល្លារអី ព្រោះអ្នកត្រូវខ្ចីធនាគារយកមកបង់ ដែលបង្កជាបន្ទុកលើសដើម។
៥ កុំចុះហត្ថាលេខាលើកុងត្រាណាដែលអ្នកមិនច្បាស់
ក្នុងករណីអ្នកធ្វើជំនួញ ឬត្រូវទិញដូរអ្វីម្យ៉ាង ម្ល៉េះអ្នកត្រូវអាននិងវិភាគកុងត្រាឲ្យបានច្បាស់ បើមិនយល់គួរសួរមេធាវី ដើម្បីចៀសវាងការខាតបង់ប្រាក់លើលក្ខខណ្ឌណាមួយដែលអ្នកបានមើលរំលង។
៦ កុំឲលុយមិត្តភក្តិឬបុគ្គលណាម្នាក់ខ្ចីបើអ្នកមិនទុកចិត្ត
មនុស្សមិនស្មោះត្រង់ដូចគ្នាទាំងអស់នោះទេ បុគ្គលខ្លះមានអត្តចរិតក្រឡេកក្រឡុច ដូចនេះបើអ្នកឲ្យប្រាក់បុគ្គលនោះខ្ចី ហើយចង់ទារមកវិញ ដូចអូសឬស្សីបញ្ច្រាស់ចុងអីច្ចឹង។
៧ កុំទិញអ្វីដែលមិនសូវប្រើ
បើអ្នកគ្រាន់តែត្រូវការវារបណ្ដោះអាសន្នឬក្នុងរយៈពេលខ្លីនោះទេ ចូរខ្ចីវាពីមិត្តភក្តិឬគ្រួសារដែលមាន។ ចៀសវាងទិញយកមកប្រើម្ដង ឬ ពីរដងទុកចោល ខាតបង់។
៨ កុំវិនិយោគប្រាក់ទាំងដុលដែលអ្នកគ្មានសមត្ថភាពរកមកវិញ
ធ្វើជំនួញគឺត្រូវប្រថុយ តែបើដាក់ប្រាក់វិនិយោគដែលបានមកពីប្រាក់សន្សំឬខ្ចីគេទាំងស្រុងពេក អាចមានបញ្ហាបើមានអានិភ័យកើតឡើង។
៩ កុំទិញអ្វីតាមការបញ្ចុះបញ្ចូល
មុនទិញអ្វីត្រូវសិក្សាមើលឲ្យច្បាស់លាស់សិនអំពីពត៌មានលម្អិត។ កុំជឿសម្ដីអ្នកលក់ពេក ព្រោះសម្រាប់ពួកគេអ្វីក៏ល្អដែរ ថាមិនត្រូវទិញបានមួយខែខូចបាត់។
១០ កុំទិញឡានថ្មីបកពីកេស
ឡានថ្មីប្រាកដជាល្អស្អាតហើយ តែវាមានតម្លៃថ្លៃ បើអ្នកទិញឡានមួយទឹកអាចសន្សំបានច្រើនជាង។
តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ 
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742